អង់គ្លេស៖ លោក Ed Woodward ដែលត្រូវបានគេស្គាល់ថា ជាអនុប្រធានក្លិបបាល់ទាត់ Manchester United នោះ បានប្រកាសចុះចេញពីតំណែងនៅបញ្ចប់រដូវកាលឆ្នាំ២០២០-២០២១ បន្ទាប់ពីគម្រោងការណ៍បង្កើតពានរង្វាន់ European Super League ត្រូវបរាជ័យដោយសារក្លិបមួយចំនួនដកខ្លួនចេញជាបន្តបន្ទាប់។

បិសាចក្រហមគឺជាក្លឹបមួយក្នុងចំណោមក្លឹបចំនួន ៦ នៃក្របខ័ណ្ឌ Premier League ដែលបានចុះហត្ថលេខាលើការបង្កើតពាន Super League ដែលនេះ ពួកគេទទួលបានការរិះគន់យ៉ាងខ្លាំងចាប់តាំងពីវាត្រូវបានប្រកាសនៅយប់ថ្ងៃអាទិត្យ។

គួររម្លឹកថា ក្លិបទាំង៦ក្នុង Premier League ដូចជា Chelsea, Man City, Arsenal, Liverpool, Spurs បានប្រកាសចាកចេញពីកាលពីយប់មិញ ខណៈដែល Man Utd គ្រោងនឹងប្រកាសផ្លូវការនៅថ្ងៃសុក្រខាងមុខនេះ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ