អ៊ីស្លាម៉ាបាដ៖ ហេតុការណ៍បំផ្ទុះគ្រាប់អត្តឃាតនៅប៉ាគីស្ថាន បណ្តាលឱ្យមនុស្សស្លាប់កើនឡើងដល់ ៥៤នាក់ហើយ ក្នុងនោះមានកុមារ ២៣នាក់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០១ មិថុនា ២០២៣។

ក្រុមជ្រុលនិយមរដ្ឋឥស្លាម បានប្រកាសទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់អត្តឃាតនៅប៉ាគីស្ថាន ដែលសម្លាប់មនុស្សយ៉ាងហោច ៥៤នាក់ ក្នុងនោះមានកុមារ ២៣នាក់ នៅឯពិធីជួបជុំរបស់គណបក្សនយោបាយមួយ ក្នុងខេត្តខាយបឺ ប៉ាកទុនវ៉ា នៅមុនពេលការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខនេះ។

ការបំផ្ទុះគ្រាប់បែកខាងលើ បានកើតមានឡើងអំឡុងពេលជួបជុំរបស់គណបក្សអភិរក្សនិយម (JUI-F) នៅក្នុងអតីតតំបន់កុលសម្ព័ន្ធបាចាអួរ ដែលមានព្រំប្រទល់ជាប់ប្រទេសអាហ្វហ្កានីស្ថាន។

ភ្លាមៗ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូទែរេស បានធ្វើការអំពាវនាវឱ្យអាជ្ញាធរប៉ាគីស្ថាន តាមស្វែងរកក្រុមជនរៀបចំផែនការវាយប្រហារនេះ ហើយចាប់ខ្លួនពួកគេទាំងនោះមកកាត់ទោសតាមច្បាប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ