(មានវីដេអូ) ៖ លែងខ្វល់ពីកូវីដ ប្រជាពលរដ្ឋ នៅទូទាំងឃុំពោធ៍ចំរើនក្នុងស្រុកបរសេដ្ឋ ផ្ទុះការតវ៉ា ក្រោយចាញ់បោកលុយរាប់លានដុល្លារពីរឿងដាក់លុយសន្សំបានការប្រាក់ខ្ពស់!
នៅថ្ងៃទី៣ខែតុលាឆ្នាំ២០២០នេះ ប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារដែលរងការចាញ់បោកពីរឿងដាក់ប្រាក់សន្សំហើយបានការប្រាក់ខ្ពស់នោះ បាននាំគ្នាមកតវ៉ានៅក្នុងសាលាឃុំពោធ៍ចំរើនដើម្បីអោយអជ្ញាធរ ពិសេសគឺអោយភាគីដែលយកប្រាក់របស់ពលរដ្ឋសន្សំនោះចេញមុខដោះស្រាយ។
ប្រជាពលរដ្ឋបានលើកឡើងថា លុយដែលយកទៅដាក់សន្សំនោះក្នុងមួយគ្រួសារមិនក្រោម១ម៉ឺនដុល្លារនោះឡើយហើយនេះគឺមានរាប់ពាន់គ្រួសារដែលបានយកប្រាក់ទៅដាក់បើសរុបចូលគ្នាវិញមិនក្រោម១០០លានដុល្លារនោះទេ។
ប្រជាពលរដ្ឋបន្ថែមថា លុយដែលបានយកមកសន្សំនោះមានអ្នកខ្លះយកទៅចងការពីធនាគារដើម្បីយកមកសន្សំ។
គួរបញ្ជាក់ថា ភាគីដែលបានយកប្រាក់របស់ពលរដ្ឋហើយដែលអះអាងថាអោយការប្រាក់ទៅពលដ្ឋវិញក្នុងអត្រាខ្ពស់នោះ កន្លងមកធ្លាប់ផ្តល់ការប្រាក់ទៀងទាត់ដល់ប្រជាពលរដ្ឋដែលបានយកប្រាក់មកដាក់។ ឃើញដូចនេះប្រជាពលរដ្ឋផ្សេងៗជាច្រើនគ្រួសារទៀតក៏បានផ្អើលនាំគ្នាយកប្រាក់មកដាក់ជាបន្តបន្ទាប់។ ក្រោយមកទៀតនៅក្នុងខែ១១នេះស្រាប់តែភាគីដែលយកប្រាក់ពលរដ្ឋនោះបានព្យាយាមគេចវេសមិនព្រមសងពលរដ្ឋវិញឡើយ។ ភាគីដែលយកប្រាក់របស់ពលរដ្ឋនោះ ត្រូវបានប្រជាពលរដ្ឋបញ្ជាក់ថា គឺជាក្រុមគ្រួសាររស់នៅភូមិឃុំខាងលើទីមួយមានឈ្មោះ ៖
1 ជិន ខេង
2 ជិន ថុល
3 ជិន ស្រី នាង
4 ជិន ចេនឡា
5 ជិន វិបុល
6 សុខ ថាច
ភាគីនេះក្រោយពីបានប្រាក់ដាក់សន្សំជាច្រើនរបស់ប្រជាពលដ្ឋបាននាំគ្នាទិញរថយន្តទំនើប ទិញដីជាច្រើនកន្លែង។