បងប្អូនប្រើប្រាស់គណនី ធនាគារ ត្រូវប្រុងប្រយ័ត្ន ចៀសវាងប្រឈមការការបាត់បង់ថវិការ ប្រសិនបើយើងជឿទៅលើជនទុច្ចរិត តាំងខ្លួនជាបុគ្គលិកធនាគារ ហើយពួកវាប្រើល្បិចថា ជាអតិថិជន ពិសេសអាចប្តូរលេខគណនីសម្ងាត់បានដោយសេរីការពារ ការបាត់បង់ដោយជនខិលខូចលួចយកលេខគណនី ត្រូវរង្វាន់អ្វីជាដើម នោះជាល្បិចបោកប្រាស់តែប៉ុណ្ណោះដែលពួកវា ស្គាល់គណនីយើងបន្លំដកប្រាក់បានឆាប់រហ័ស។ 

ជាក់ស្តែងមាននារីដ៏ស្រស់ស្អាតម្នាក់ ដែលមានអាខោនគណនី Facebook ឈ្មោះថា«Ju Lee» ទោះជានាងមិនបញ្ជាក់ថា ខ្លួនប្រើគណនីធនាគារនោះឈ្មោះអ្វីក៏ដោយ តែគេដឹងថា គាត់ប្រាកដណាស់ប្រើគណនី ធនាគារ ABA BANK ត្រូវបានជនខិលខូចបន្លំ ឈានដល់ប្រើល្បិចយកគណនីបានដកប្រាក់ក្នុងកុង ធ្វើឱ្យគាត់ទឹកភ្នែក ឈឺចាប់បំផុត ខណៈខ្លួនរកប្រាក់ដ៏លំបាកមកសន្សំទុក។ 

ម្ចាស់អាខោនគណនី Facebook ឈ្មោះថា«Ju Lee»បានបង្ហោះសារថា៖ ករណីថ្មីវាកើតឡើងលើករូបខ្ញុំផ្ទាល់ ផ្ញើជូនអ្នកកំពុងតែប្រើប្រាស់គណនី ធានាគារ ទាំងអស់គ្នា ! សូបប្រយ័ត្នទាំងអស់គ្នា កុំអោយដូចនាងខ្ញុំ។ មានជនឆបោកបន្លំម្នាក់ដែលប្រើប្រាស់លេខ ធ្វើជាតេមកខ្ញុំតាំងថាខ្លួនជាបុគ្គលិករបស់ធានាគា រួចប្រាប់ខ្ញុំថា ខ្ញុំគឺអិថិជនពិសេសពោលគឺស្នើសុំដូរលេខកូតកុង របស់ខ្លួនបានតាមការស្រលាញ់ ដាក់លេខ ដាក់លេខទូរស័ព្ទ ឬ ដាក់លេខអ្វីតាមចិត្ត។

នាងបន្ត ថាពេលនោះស្រាប់ខូចអាខោន ខ្ញុំក៏សង្ស័យរត់អោយខាងធនាគារ ជួយបិទអាខោន ពេលដែលឆែតឃើញបាត់លុយអស់2200$មែន។ បងខាងផ្នែកធនាគារ ក៏បានទាក់ទង់ទៅផ្នែកវេលុយដើមប្បីអោយបិទ កុំអោយចោរដកលុយបាន ហើយក៏បានបិទខ្លះ ។ មានន័យថាចោរដកលុយខ្លះ នៅខ្លះ មានសង្ឃឹមថានឹងបានលុយមកវិញខ្លះ។

លុះស្អែកឡើងបានដឹងដំណឹងផ្នែកវេលុយក៌បានបិទការដកលុយរបស់អាចោរសល់ខ្លះ ត្រូវមានការរង់ចាំក្រោយទើបដឹងមូលហេតុ ឥឡូវកំពុងស្ថិតនៅក្នុងការរង់ចាំចម្លើយ។ នាងបន្តថា៖ លោកចោរល្បិចសាហាវណាស់លុយវាវេគ្រប់ជ្រុង នឹងគ្រប់លេខ កំលាំងញើមឈាមខ្ញុំ មិនសូវហ៊ានចាយនោះទេ ព្រោះដឹងមានជំងឺកូវីដ-១៩ ពិបាករកលុយ។ ទោះបីខ្ញុំយំទៀតក៏គ្មានន័យដែរ តែដំណក់ទឹកភ្នែកជាចុងក្រោយដែលខ្ញុំស្រក់ ហើយក៏អរគុណបងតែងជួយផ្ដល់យោបល់ លុយខ្ញុំសង្ឃឹមបានមកខ្លះឆាប់នេះ។

ពាក់ព័ន្ធករណី ខាង ធនាគារ ABA BANK បានធ្វើការពន្យល់និងផ្សព្វផ្សាយថា៖ ជាមួយ ABA ប្រាក់របស់អ្នកប្រាកដជាមានសុវត្ថិភាព 100% ប្រសិនបើអ្នកមិនប្រគល់កូនសោសម្ងាត់ដល់ជនឆបោក។ សូមកុំបង្ហាញ ឬប្រាប់ព័ត៌មានសម្ងាត់ខាងក្រោមនេះ ឲ្យបុគ្គលណាម្នាក់ដឹងឲ្យសោះ ដើម្បីកុំឲ្យជនឆបោកបើកចូលគណនីរបស់អ្នកបាន។ 

កុំប្រាប់ព័ត៌មានខាងក្រោមនេះទៅអ្នកដទៃ

-លេខសម្ងាត់ ៤ខ្ទង់ ឬឈ្មោះបើកចូល ABA Mobile 

-លេខកូដសម្ងាត់ដែលបានសារពី SMS ៕ SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ