ស្ថានទូតកម្ពុជាប្រចាំប្រទេសវៀតណាមសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចខេត្តកាវបាង វៀតណាមបានសង្គ្រោះនារីរងគ្រោះ ៥រូប ដែលចាញ់បោកមេខ្យល់នាំទៅលក់នៅប្រទេសចិនដោយឆ្លងដែនខុសច្បាប់ចូលវៀតណាមនិងបានបញ្ជូនទៅដាក់មជ្ឈមណ្ឌលចត្តាឡីស័ករយៈពេល១៤ថ្ងៃ ព្រមទាំងបានរៀបចំបែបបទ បញ្ជូនត្រឡប់ទៅកម្ពុជាតាមរថភ្លើង ពីទីក្រុងហាណូយនៅថ្ងៃទី ២៤ ខែមិថុនា នឹងទៅដល់ទីក្រុងហូជីមិញវេលាម៉ោង ៥:០០ព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២០។ ដែលនៅទីនោះស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំក្រុងហូជីមិញជួយ សម្រួលការធ្វើដំណើរបន្តទៅដល់ច្រកព្រំដែនអន្តរជាតិបាវិត និងមានតំណាងក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា និងមន្ទីរសង្គមកិច្ចខេត្តស្វាយរៀងមកទទួលរួចបញ្ជូនបន្តទៅតាម ទីលំនៅដ្ឋានរបស់គាត់រៀងៗខ្លួន។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ