ស្ដ្រីដែលយកកាំបិតឆូតមុខក្មេងស្រីអាយុ៥ឆ្នាំ ត្រូវតុលាការចោទប្រកាន់ពីបទទារុណកម្ម និងអំពើឃោរឃៅ អាចជាប់គុកពី១០ឆ្នាំ ទៅ២០ឆ្នាំ
4 ឆ្នាំ មុន
នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ស្ដ្រីម្នាក់ ដែលយកកាំបិតឆូតមុខក្មេងស្រីអាយុ៥ឆ្នាំ ដោយសារតែក្មេងៗឈ្លោះគ្នានោះ ត្រូវបានលោកសុក កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញសម្រេចចោទប្រកាន់ពីបទ ទារុណកម្មនិងអំពើឃោរឃៅរួចបញ្ជូនសំណុំរឿងនេះទៅឲ្យចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី។
យោងតាមមាត្រា២១១នៃក្រមព្រហ្មទណ្ឌ ស្ត្រីរូបនេះប្រឈមនឹងការជាប់ពន្ធនាគារពី១០ឆ្នាំទៅ២០ឆ្នាំ បើសិនជាតុលាការរកឃើញ ថាមានពិរុទ្ធភាពដូចការចោទប្រកាន់នេះមែន។RT