អាមេរិក៖ ប៉ូលីសបាននិយាយថាបុរសម្នាក់នៅក្នុងទីក្រុងញូវយ៉កត្រូវបានចាប់ខ្លួននិងចោទប្រកាន់កាលពីថ្ងៃអង្គារពីបទប៉ុនប៉ងធ្វើឃាតទៅលើជនជាតិអាស៊ី ដែលប៉ូលីសបានចាត់ទុកថាជាឧក្រិដ្ឋកម្មស្អប់ជនជាតិអន្តោប្រវេសន៍ចិន។  នេះបើយោងតាមប្រភព Reuters

ជនរងគ្រោះត្រូវបានប៉ូលីសស្គាល់ថាមានឈ្មោះ Yao Pan Ma អាយុ ៦១ ឆ្នាំត្រូវបានវាយប្រហារនៅសង្កាត់ East Harlem នៃ Manhattan កាលពីថ្ងៃទី ២៣ ខែមេសា។ ការវាយប្រហានេះគឺជាអំពើចុងក្រោយបង្អស់នៅក្នុងការវាយប្រហារដែលសំដៅទៅលើជនជាតិអាមេរិកអាស៊ីនិងកោះប៉ាស៊ីហ្វិកនៅទូទាំងប្រទេស។

របាយការណ៍នាពេលថ្មីៗនេះដោយមជ្ឈមណ្ឌលសិក្សាពីការស្អប់ និងការធ្វើទុក្ខបុកម្នេញនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ានៅឯ San Bernardino បានបង្ហាញថាឧក្រិដ្ឋកម្មប្រឆាំងនឹងជនជាតិអាមេរិកកាំងអាស៊ីនិងកោះប៉ាស៊ីហ្វិក កើនឡើង ១៤៥% ក្នុងឆ្នាំ ២០២០ ទោះបីឧក្រិដ្ឋកម្មស្អប់ជាទូទៅនៅសហរដ្ឋអាមេរិកធ្លាក់ចុះបន្តិច ។

ដោយឡែកជនជាតិអាមេរិកជាច្រើនបានស្តីបន្ទោសជនជាតិអាស៊ីចំពោះមេរោគឆ្លងដែលត្រូវបានគេរកឃើញដំបូងនៅក្នុងទីក្រុងវូហានប្រទេសចិននៅចុងឆ្នាំ ២០១៩ ។ អតីតប្រធានាធិបតីអាមេរិកដូណាល់ត្រាំបាននិយាយម្តងហើយម្តងទៀតចំពោះមេរោគកូវីដ១៩ ជា“ វីរុសចិន” និង“ ជំងឺផ្តាសាយគួន” ។

គួរបញ្ជាក់ថា ប៉ូលីសបានចោទប្រកាន់ លោក Jarrod Powell អាយុ ៤៩ ឆ្នាំរស់នៅទីក្រុងញូវយ៉កពីបទរំលោភបំពានបទឧក្រិដ្ឋចំនួនពីរករណីមួយនៃការប៉ុនប៉ងធ្វើឃាត។ កាលពីខែមីនាការបាញ់ប្រហារមួយនៅហាងស្ប៉ាចំនួន ៣ កន្លែង បានបណ្តាលឲ្យមនុស្ស ៨ នាក់ស្លាប់រួមទាំងស្ត្រីអាស៊ី ៦ នាក់ផងដែរ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ