ភ្នំពេញ៖ នៅវេលាម៉ោង ១៨:៤៥នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ កម្លាំងល្បាតអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានចុះឃាត់ខ្លួនមនុស្សចំនួន ១៤នាក់ ដែលជួបជុំលេងល្បែង ផឹកស៊ី ល្មើសនឹងវិធានការសុខាភិបាល នៅចំណុចផ្លូវកែវចិន្តា ភូមិ ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

បច្ចុប្បន្នកម្លាំងបានបញ្ជូនបុរសទាំង១៤នាក់ ទៅធ្វើតសេ្តកូវីដ១៩ និងធ្វើចត្តាឡីស័ក នៅព្រែកព្នៅ ចំណែកម៉ូតូ ៣ គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពេលចប់ចត្តាឡីស័កចំនួន១៤ថ្ងៃ។ 

គួរបញ្ជាក់ថា សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ