តូក្យូ៖ ប្រទេសជប៉ុនកំពុងត្រៀមផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់អត្តពលិកអូឡាំពិកនិងប៉ារ៉ាឡាំពិកចំនួន ២ ៥០០ នាក់ ក្រោយផ្ទុះការរិះគន់ជាសាធារណៈចំពោះចំណាត់ការចាក់វ៉ាក់សាំងនេះ។ នេះបើយោងតាមសារព័ត៌មានCNA ចុះផ្សាយនៅថ្ងៃពុធទី ១២ ខែឧសភា ឆ្នាំ ២០២១ នេះ

លោក Miho Kuroda មន្ត្រីនៃគណៈកម្មាធិការអូឡាំពិកជប៉ុននិងគណៈកម្មាធិការប៉ារ៉ាឡាំពិកជប៉ុនបាននិយាយ ថាពួកគេកំពុងស្នើសុំសហព័ន្ធកីឡានីមួយៗថាតើមានមនុស្សប៉ុន្មាននាក់ចង់ចាក់វ៉ាក់សាំងហើយនៅពេលណាដែលត្រូវចាក់។

បើតាមរបាយការណ៍កាលពីខែមុនថា អត្តពលិកនឹងត្រូវបានផ្តល់អាទិភាពមុនគេក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្រោយផ្ទុះការរិះគន់

យ៉ាងខ្លាំងនៅលើបណ្តាញសង្គម។ ចំណែកឯ ប្រជាជនជប៉ុនប្រមាណតែ ២,៦ ភាគរយប៉ុណ្ណោះដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ 

គួររម្លឹកថា កាលពីសប្តាហ៍មុន Pfizer និងដៃគូអាល្លឺម៉ង់ BioNTech នឹងបរិច្ចាគវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ពួកគេតាមរយៈគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដើម្បីជួយដល់អត្តពលិកនិងប្រតិភូរបស់ពួកគេដែលចូលរួមក្នុងការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិក។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ