(កណ្ដាល)៖ ជនជាតិចិនម្នាក់ បានស្លាប់បាត់បង់ជីវិតពេលកំពុងធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារ យ៉ុង យ័ន ស្រុកកោះធំ ខេត្តកណ្ដាល នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ ដោយសារជំងឺប្រចាំកាយ។

សេចក្ដីរាយការណ៍ បានឲ្យដឹងថា ជនរងគ្រោះដែលបាត់បង់ជីវិតនេះ ជាចុងភៅនៅសណ្ឋាគារ យ៉ុង យ័ន។

មន្ដ្រីសុខាភិបាលខេត្តកណ្ដាល បានអះអាងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនេះ មិនពាក់ព័ន្ធជាមួយជំងឺកូវីដនោះទេ ព្រោះលទ្ធផលតេស្ដរបស់គាត់ «អវិជ្ជមាន»។ ប៉ុន្ដែការស្លាប់នេះដោយសារធ្លាយក្រពះបណ្ដាលឲ្យហូរឈាមច្រើន។ ជនរងគ្រោះ ក៏ជាអ្នកចូលចិត្តហូបស្រាផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ