វិធីសាស្រ្តចូលរួមកាត់បន្ថយការផ្សព្វផ្សាយព័ត៌មានប្រឌិត ញុះញង់ បំពុលសង្គម ក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook ! ( មានតំណភ្ជាប់វីដេអូ ពន្យល់ពីវិធីសាស្ត្រនីមួយៗ )
នាយកដ្ឋានព័ត៌មានវិទ្យា៖ កម្មវិធីទំទាក់ទំនងសង្គម Facebook កំពុងទទួលបាននូវការពេញនិយមប្រើប្រាស់ច្រើនជាងគេបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា ពីសំណាក់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់វ័យ ដោយសារតែកម្មវិធីនេះ បានផ្តល់នូវមុខងារប្រើប្រាស់មានភាពងាយស្រួល ម្យ៉ាងវិញទៀត ដោយសារការផ្តត់ផ្គង់ និងតម្លៃសមរម្យនៃសេវាអ៊ីនធឺណេតផងដែរ។ កម្មវិធីទំទាក់ទំនងសង្គម Facebook ត្រូវបានប្រើប្រាស់ក្នុងគោលបំណង និងគោលដៅផ្សេងៗគ្នា ដូចជា៖ ការកំសាន្តនិងភ្ជាប់ទំនាក់ទំនងគ្រួសារមិត្តភ័ក្តិ ការប្រើប្រាស់ធ្វើជាមធ្យោបាយអាជីវកម្ម ការផ្តល់និងទទួលព័ត៌មាន និងការសិក្សាស្រាវជ្រាវ។ល។
ស្របពេលជាមួយគ្នានេះផងដែរ ជនខិលខូចមួយចំនួនបានប្រើប្រាស់កម្មវិធីទំនាក់ទំនសង្គមនេះ ជាមធ្យោបាយប្រព្រឹត្តអំពេីល្មេីសច្បាប់ បង្កផលប៉ះពាល់ដល់បុគ្គល និងសង្គមជាតិ ក្នុងនោះរួមបញ្ចូលចាប់ពីបទល្មេីសកម្រិតស្រាល រហូតដល់កម្រិតធ្ងន់ធ្ងរបំផុត គួរឱ្យព្រួយបារម្មណ៍។
ថ្ងៃនេះក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានព័ត៌មានវិទ្យា សូមអំពាវនាវដល់សាធារណជនទាំងអស់មេត្តាចូលរួមដើម្បីទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានប្រឌិត ញ៉ុះញ៉ង់ បំពុលសង្គម ក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook ដោយប្រើប្រាស់វិធីសាស្ត្រងាយៗ មួយចំនួន ដូចខាងក្រោម៖
១. កុំចុចទទួលយកឬស្នើសុំជាមិត្តភ័ក្តិ (Accept Friend) ក្នុងបណ្តាញសង្គម Facebook ចំពោះរាល់គណនី ដែលលោកអ្នកមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ ឬមានការសង្ស័យថាជាគណនីក្លែងក្លាយ។ ប្រសិនបើមានការសង្ស័យថាមានគណនីក្លែងបន្លំ ឬគណនីណាមួយ កំពុងរំខានលោកអ្នក សូមចូលទៅកាន់បញ្ជី Friends របស់លោកអ្នក ដើម្បីធ្វេីការ Unfriend ឬ Block គណនីនោះ។
សូមស្វែងយល់អំពីរបៀប Unfriend និង Block តាមរយៈតំណភ្ជាប់វីដេអូ៖ https://youtu.be/pTWvgZcZyjM
២. កំណត់សិទ្ធិមិនឱ្យអ្នកដទៃ Tag អ្នកចូលក្នុងរូបភាព អត្ថបទ ឬតំណភ្ជាប់ ឬបង្ហោះក្នុងគណនី (Timeline) របស់លោកអ្នកដោយមិនមានការអនុញ្ញាត។
សូមស្វែងយល់អំពីរបៀបកំណត់សិទ្ធិ ការបង្ហោះ (Post) ឬ Tag អ្នកចូលក្នុងរូបភាព អត្ថបទ ឬតំណភ្ជាប់ ឬបង្ហោះក្នុងគណនី (Timeline) តាមរយៈតំណភ្ជាប់វីដេអូ៖ https://www.youtube.com/watch?v=vQn_KCBcEUM
៣. កុំចុច Like, Follow ទំព័រហ្វេសប៊ុកផេក (Page) ដែលពុំមានប្រភពច្បាស់លាស់ ឬកំពុងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ឬបំពុលសង្គម។ ប្រសិនលោកអ្នកបាន Like ឬ Follow សូមធ្វេីការចូលរួម Unlike និង Unfollow។
សូមស្វែងយល់អំពីរបៀប Unlike និង Unfollow ទំព័រហ្វេសប៊ុកផេក (Page) ដែលកំពុងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ឬបំពុលសង្គម តាមរយៈតំណភ្ជាប់វីដេអូ៖ https://youtu.be/_krwruvTVS8
៤. កុំចែករំលែក (Share) នូវព័ត៌មានណាមួយដែលលោកអ្នកមិនបានអាន និង/ឬពិនិត្យឲ្យច្បាស់លាស់ ឬចំពោះព័ត៌មានណាមួយដែលលោកអ្នកយល់ថាមានភាពមិនសមរម្យ ឬមានលក្ខណៈបំពុលសង្គម។
៥. ចូលរួមធ្វេីសេចក្តីរាយការណ៍ (Report) គណនីក្លែងក្លាយ (Account) ព័ត៌មានក្លែងក្លាយ (Post) ទំព័រហ្វេសប៊ុកផេក (Page) ផ្សព្វផ្សាយព័ត៌មានបំណុលសង្គម ទៅកាន់ក្រុមហ៊ុន Facebook។
សូមស្វែងយល់អំពីរបៀប ធ្វេីសេចក្តីរាយការណ៍ (Report) គណនីក្លែងក្លាយ (Account) ព័ត៌មានក្លែងក្លាយ (Post) ទំព័រហ្វេសប៊ុកផេក (Page) ទៅកាន់ក្រុមហ៊ុន Facebook តាមរយៈតំណភ្ជាប់វីដេអូ៖ https://youtu.be/IVvUxAPSMHQ
ជាថ្មីម្តងទៀត យើងខ្ញុំសូមជម្រាបជូនថា មានតែការចូលរួមពីសំណាក់បងប្អូន ប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់បណ្តាញសង្គមប៉ុណ្ណោះ ទេីបអាចធានាបាននូវការទប់ស្កាត់សកម្មភាពបំពុលសង្គម និងបទល្មើសទាំងឡាយក្នុងបណ្តាញសង្គម Facebook ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងដើម្បីទទួលបាននូវគុណប្រយោជន៍ពិតប្រាកដពីបច្ចេកវិទ្យា៕
#FakeNews #HateSpeech #Unfriend #Unlike #Unfollow #Report