(ភ្នំពេញ)៖ អ្នកជំងឺម្នាក់ទៀតហើយ អាយុ៣៩ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ នេះបើយោងតាមក្រុមគ្រូពេទ្យ និងអាជ្ញាធររាជធានីភ្នំពេញ។
អ្នកជំងឺស្លាប់បាត់បង់ជីវិត មានឈ្មោះ នាក់ គឹមសេង អាស័យដ្ឋាននៅខណ្ឌចំការមន រាជធានីភ្នំពេញ ដោយលទ្ធផលទទួលបានវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ហើយបានស្លាប់នៅវេលាម៉ោង២១៖៤០នាទីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។
ក្រសួងសុខាភិបាល នឹងចេញសេចក្តីប្រកាសព័ត៌មានអំពីករណីស្លាប់នេះនៅពេលបន្ទាប់៕