ផ្ទុះការភ្ញាក់ផ្អើល! ព្រាប សុវត្ថិ នឹងដើរចេញពីហង្សមាស ទៅ កាឡាក់ស៊ី ក្នុងកញ្ចប់ទឹកប្រាក់៣០ម៉ឺនដុល្លារ
វាពិតជារឿងដ៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង ហួសស្មាន ជុំវិញដំណឹងដ៏រសើប ពាក់ព័ន្ធនឹងការផ្សព្វផ្យាយថា កំពូលតារាចម្រៀងព្រាប សុវត្ថិ កំពុងរៀបចំត្រៀមខ្លួន វេចបង្វិលដើរចេញពីផលិតកម្មរស្មីហង្សមាស ក្នុងកញ្ចប់ទឹកប្រាក់៣០ម៉ឺនដុល្លារ។
ដំណឹងដ៏រសើបនេះ ត្រូវបាន សាន្ដ ប៊ុនធឿន ចេញមុខអង្គុយនិយាយជិត២ម៉ោងយ៉ាងច្បាស់ការដោយដាក់ចំណងជើងលើការឡាយនោះថា «១១សីហា/២០២០.ផ្សាយផ្ទាល់៖ (សង្គមនិងសិល្បៈ)ផ្អើលក្នុងពិភពសិល្បៈ មូលហេតុអ្វីបានជាលោកព្រាបសុវត្តិ ដាច់ចិត្តចាកចេញពីហង្សមាស ទៅផលិតកម្មកាឡាក់ស៊ី? តោះស្តាប់លោកចាងហ្វាង ធ្វើបទវិភាគលេចឮថា មានកញ្ចប់ទឹកប្រាក់៣០ម៉ឺនដុល្លារ កុងត្រា៥ឆ្នាំតើប្រិយមិត្តគួរជឿដែរឬទេ»។
ជុំវិញរឿងរ៉ាវដ៏ភ្ញាក់ផ្អើលនេះក្រៅពីបានទទួលការចែករំលែកយ៉ាងច្រើនពីមហាជន ក៏នៅមានមតិជាច្រើនចោទសួរថាតើរឿងនេះជាការពិតដែរឬយ៉ាងណា ប៉ុន្តែបើតាមការអះអាង និងលើកឡើងរបស់លោក សាន្ដ ប៊ុនធឿន ក្នុងវីដេអូ គឺច្បាស់ការ៩៩ភាគរយទៅហើយ។
ជំហានបន្ទាប់ដែលអ្នកគាំទ្រកំពុងឆ្ងល់នោះថាតើក្រៅពីថវិកាជិតកន្លះលានដុល្លារនោះ លោក ព្រាប សុវត្ថិ នឹងទទួលបានកញ្ចប់អ្វីបន្ថែមទៀតឬទេ? ពិសេសនោះ តើកូនប្រុសទាំង៣លោក ព្រាប សុវត្ថិ ទៅតាមឪពុកខ្លួនដែរឬទេ?។
ជុំវិញដំណឹងដ៏រសើបនេះ រហូតពេលនេះ មិនទាន់មាន ការបកស្រាយជម្រះមន្ទិលជុំវិញរឿងនេះ ពីសំណាក់កំពូលតារាចម្រៀងព្រាប សុវត្ថិ នៅឡើយទេ ហើយក៏មិនទាន់ឃើញមានការបញ្ជាក់ជាផ្លូវការពីផលិតកម្មចាស់ និងផលិតកម្មថ្មី ដែលល្បីថាលោកនឹងចូលនោះដែរ៕ RR
អត្ថបទទាក់ទង
-
តារាកំប្លែង សំ ប៉ូលីដា ហែកកេរ្តិ៍តារាសម្តែង ព្រីម មន្ថា