ប៉ូលីសអូស្ត្រាលីប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ាប្រឆាំងនឹងការប្រកាសបិទប្រទេសរបស់រដ្ឋាភិបាលអូស្រ្តាលី
MELBOURNE៖ ប៉ូលីសអូស្រ្តាលីបានចាប់ខ្លួនមនុស្ស ២៣៥ នាក់ នៅទីក្រុងមែលប៊ន និង ៣២ នាក់ នៅទីក្រុងស៊ីដនី កាលពីថ្ងៃសៅរ៍ នៅក្នុងការប្រមូលផ្តុំប្រឆាំងការបិទខ្ទប់ ហើយមន្រ្តីប៉ូលីសជាច្រើននាក់បានរងរបួសនៅក្នុងការប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា។
ប៉ូលីសនៃរដ្ឋ Victoria បាននិយាយថា មន្រ្តី ៦ នាក់ ត្រូវការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយបន្ថែមទៀតថា មន្រ្តីជាច្រើនត្រូវបានគេរុញដួលទៅនឹងដី ហើយជាន់ឈ្លីពួកគេ។យ៉ាងណាម៉ិញ មនុស្សប្រហែល ៧០០ នាក់ បានប្រមូលផ្តុំគ្នានៅផ្នែកខ្លះនៃទីក្រុងមែលប៊ន ដោយសារមន្រ្តី ២.០០០ នាក់ បានធ្វើឱ្យកណ្តាលទីក្រុងស្ទើរតែជាតំបន់គ្មានមនុស្សចេញ ដោយបង្កើតប៉ុស្តិ៍ត្រួតពិនិត្យ និងរនាំងការពារ។ យានជំនិះសាធារណៈ និងមធ្យោបាយរួមគ្នា ជិះចូលទីក្រុងត្រូវបានផ្អាកផងដែរ។
នៅទីក្រុងស៊ីដនី មន្រ្តីក្រុមកុបកម្មល្បាតផ្លូវធំៗ អ្នកស៊ើបអង្កេតនិងប៉ូលីសកិច្ចការទូទៅ ត្រូវបានដាក់ពង្រាយនៅតាមដងផ្លូវផងដែរ ដោយរារាំងការជួបជុំធំៗ។គួររំលឹកថា កាលពីថ្ងៃសៅរ៍ មានករណីឆ្លងវីរុសថ្មីចំនួន ១.៨៨២ ករណី ដែលភាគច្រើននៅក្នុងទីក្រុងស៊ីដនី។ NR