HANOI៖ រដ្ឋាភិបាលបានប្រកាសកាលពីថ្ងៃសៅរ៍ថា ប្រទេសវៀតណាមនឹងដាក់កម្រិតលើការធ្វើចលនានៅក្នុងខេត្តចំនួន ១៦ នៅភាគខាងត្បូង រយៈពេល ២ សប្តាហ៍ គិតចាប់ពីថ្ងៃច័ន្ទ ដោយហេតុថាប្រទេសនេះប្រឈមនឹងការផ្ទុះជំងឺកូវីដ១៩ អាក្រក់បំផុតរបស់ខ្លួនរហូតមកដល់ពេលនេះ។
ប្រទេសវៀតណាមបានគ្រប់គ្រងករណីឆ្លងវីរុសកូរូណាអោយនៅកម្រិតទាប ដោយការធ្វើតេស្តិ៍ទ្រង់ទ្រាយធំ និងការតាមដានទំនាក់ទំនងតឹងរ៉ឹង ការត្រួតពិនិត្យព្រំដែន និងវិធានដាក់អោយនៅដាច់ដោយឡែក ប៉ុន្តែការឆ្លងថ្មីក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបានបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមមន្ត្រីសុខាភិបាល។
រដ្ឋាភិបាលបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ការផ្ទុះឡើងនាពេលបច្ចុប្បន្នដែលយើងកំពុងប្រឈមមុខគឺកាន់តែស្មុគស្មាញ" ។ "ការទប់ស្កាត់គឺដើម្បីការពារសុខភាពប្រជាជន" ។
ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានរាយការណ៍ថា មានអ្នកឆ្លងថ្មីចំនួន ៣,៧១៨ ករណី ដែលជាការកើនឡើងប្រចាំថ្ងៃខ្ពស់បំផុត និងថ្ងៃទី ៣ ជាប់គ្នា ដែលវាបានកត់ត្រាករណីជាង ៣,០០០ ករណី។
គួររំលឹកថា ៣/៤ នៃករណីដែលបានបញ្ជាក់ ត្រូវបានរកឃើញនៅតំបន់ភាគខាងត្បូង ជាពិសេសទីក្រុងហូជីមិញ ហើយក្រសួងសុខាភិបាលបានប្រកាសថា ខ្លួនបានដាក់ពង្រាយបុគ្គលិកសុខាភិបាលយ៉ាងតិច ១ ម៉ឺននាក់ ទៅកាន់ខេត្តដែលរងគ្រោះខ្លាំង។ NR
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត