សៀងហៃ៖ អតីតអភិបាលរងក្រុងសៀងហៃ និងជាអតីតប្រធានប្រធានការិយាល័យសន្តិសុខសាធារណៈក្រុងសៀងហៃ លោក កុង តាវអាន (Gong Daoan) ត្រូវបានតុលារការចោទប្រកាន់ពីបទទទួលសំណូកជាង៧៣លានយ័នឬប្រមាណជាង១០លានដុល្លារអាមេរិក។នៅថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ ២០២១នេះ តុលារការខេត្តហឺប៉ី បានបើកសវនាការជំនុំជម្រះរឿងក្ដីរបស់លោកកុង តាវអាន ដែលត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ជាង ៧៣ លានយ័ន។ប្រធានការិយាល័យសន្តិសុខសាធារណៈរូបនេះ ត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ជាង ៧៣ លានយ័ននៅក្នុងករណីដំបូង។ ខណៈតុលាការ ចុងចោទលោក កុង តាវអាន បានសារភាពទោសកំហុសទទួលស្គាល់ថាខ្លួនបានទទួលសំណូកពិតមែន។នៅចុងបញ្ចប់ តុលាការបានប្រកាសលើកពេលផ្តន្ទាទោសទៅលើលោកអតីតមេប៉ូលីសក្រុងសៀងហៃរូបនេះ ដែលត្រូវចោទប្រកាន់ថា បានទទួលសំណូកជាង១០លានដុល្លារអាមេរិក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ