បាងកក៖ ប្រទេសថៃនៅថ្ងៃអាទិត្យនេះ បានប្រកាសពីការរឹតត្បិតថ្មី ផ្តោតសំខាន់ជុំវិញរដ្ឋធានីរបស់ខ្លួន ក្នុងគោលបំណងដើម្បីដោះស្រាយការផ្ទុះឡើងនៃវីរុសកូរូណាដ៏អាក្រក់នេះ។យោងតាមឯកសារដែលត្រូវបានបោះពុម្ពផ្សាយជាផ្លូវការ វិធានការណ៍ថ្មីដែលនឹងត្រូវអនុវត្តរយៈពេល ៣០ ថ្ងៃ ចាប់ពីថ្ងៃច័ន្ទ រួមមានការហាមឃាត់បរិភោគអាហារនៅភោជនីយដ្ឋាននាពេលល្ងាចនៅទីក្រុងបាងកក រាជធានី និងខេត្តចំនួន ៥ ជុំវិញនោះ។

របាយការណ៍ក៏បាននិយាយផងដែរថា ផ្សារទំនើបនៅទីក្រុងបាងកកនិងនៅខេត្តចំនួន ៥ ត្រូវតែបិទនៅម៉ោង ៩ យប់ ហើយពិធីជប់លៀង ឬការប្រារព្ធពិធី ឬសកម្មភាពដែលពាក់ព័ន្ធនឹងការប្រមូលផ្តុំនៃមនុស្សជាង ២០ នាក់ នឹងត្រូវបានហាមឃាត់ក្នុងអំឡុងពេលដូចគ្នា។

ជាងនេះទៀតសោដ សេចក្តីប្រកាសនេះក៏បានបញ្ជាក់ផងដែរថា ការដ្ឋានសាងសង់នៅតំបន់ទាំង ៦ នឹងត្រូវបិទ ហើយជំរុំរបស់កម្មករនឹងត្រូវបានបិទ។ បទបញ្ជានេះបានកើតឡើងបន្ទាប់ពីមានការផ្ទុះឡើងនៃក្រុមកម្មករ នៅក្នុងជំរុំសំណង់នានានៅក្នុងរដ្ឋធានី ដែលមានទីតាំងចំនួន ៥៧៥ កន្លែងនេះ ដែលមានកម្មករប្រមាណ ៨១,០០០ នាក់។ 

ស្របពេលជាមូយគ្នានេះ ឯកសារនេះបានគួសបញ្ជាក់ទៀតថា អាជ្ញាធរនឹងបង្កើតប៉ុស្តិ៍ត្រួតពិនិត្យនៅទីក្រុងបាងកកនិងខេត្តចំនួន ៥ ដើម្បីដាក់កម្រិតការធ្វើដំណើរនិងការផ្លាស់ប្តូរទីលំនៅរបស់កម្មករសំណង់ ដោយបន្ថែមថា ក៏នឹងមានប៉ុស្តិ៍ត្រួតពិនិត្យផងដែរនៅក្នុងខេត្តចំនួន៤ នៅភាគខាងត្បូងនៃប្រទេសនៅជិតប្រទេសម៉ាឡេស៊ី។BangkokLockdown កំពុងមាននិន្នាការនៅលើបណ្តាញធ្វីតធឺ នាព្រឹកព្រលឹមឈានចូលថ្ងៃអាទិត្យ ដោយអ្នកប្រើប្រាស់អ៊ីនធឺណេត បានរិះគន់ពេលវេលានៃការប្រកាសនេះ ហើយនិយាយថា ពួកគេមានការភ្ញាក់ផ្អើលសំរាប់វិធានការណ៍ថ្មីនេះ។

គួររំលឹកថា នាយករដ្ឋមន្រ្តី ប្រាយុធ ចានអូចា បានថ្លែងកាលពីថ្ងៃសុក្រថា លោកចង់ចៀសវាងការប្រើពាក្យបិទប្រទេស ហើយអាជីវកម្មនិងសកម្មភាពជាក់លាក់នឹងត្រូវបានកំណត់ដើម្បីទប់ស្កាត់វីរុសនេះ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ