(កំពង់ឆ្នាំង)៖ក្រុមការងារចម្រុះស្រុកបរិបូណ៌នៅព្រឹកថ្ងៃ ទី២២ ខែមិថុនា ឆ្នាំ២០២១នេះ បានចុះរុះរើដំបូលបែរចិ ញ្ចឹមត្រីរបស់ជនជាតិវៀតណាមចំនួន២៧បែរ នៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ បន្ទាប់ពីពួកគេបានលួចធ្វើជញ្ជាំងនិងដំបូលបែរចិញ្ចឹមត្រីឡើងវិញក្រោយពីផែន ការបន្លាស់ទីផ្ទះបណ្ដែតទឹកបានបញ្ចប់នៅក្នុងឆ្នាំ២០២០ ។ 

លោក ផល សុភាព អភិបាលរងស្រុកបរិបូណ៌ ដែលជាអ្នកដឹកនាំកម្លាំងក្រុមការងារចម្រុះចុះប្រតិបត្តិការរុះរើដំ បូលបែរចិញ្ចឹមត្រីខាងលើនេះ នៅព្រឹកថ្ងៃទី២២ ខែមិថុនា បាននិយាយឲ្យដឹងថា អនុវត្តតាមផែនការ៥ឆ្នាំ(ឆ្នាំ២០១ ៥ដល់ឆ្នាំ២០២០)របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង នៅព្រឹកនេះដែរក្រុមការងារចំរុះស្រុកបរិបូ ណ៌ បានសហការគ្នាចុះដឹកនាំម្ចាស់បែរត្រីដោយផ្ទាល់ឲ្យ រុះរើជញ្ជាំងនិងដំបូលបែរចំនួន២៧បែរឲ្យអស់ ដែលពួក គេបានលួចធ្វើដំបូលនិងជញ្ជាំងឡើងវិញ ក្នុងប៉ុន្មានខែថ្មីៗនេះ។ដោយឡែកនៅថ្ងៃទី២២ ខែមិថុនានេះ ជញ្ជាំងនិងដំបូលបែរប្រមាណ៧០ភាគរយនឹងត្រូវរុះរើអស់ ដោយនៅ សល់ប្រមាណជា៣០ភាគយទៀតនិងបន្តរុះរើឲ្យអស់នៅថ្ងៃស្អែកទី២៤ខែមិថុនា ខានស្អែកនេះ ឱ្យអស់ជាស្ថាពរ។

ដោយឡែកលោក សាំង គឹមស៊ន  មេឃុំឆ្នុកទ្រូក៏បានឲ្យដឹ ងដែរថា ឃុំឆ្នុកទ្រូមាន៣ភូមិ និងមានប្រជាពលរដ្ឋសរុបចំនួន២១៦៩គ្រួសារ ក្នុងនោះក៏មានជនជាតិរៀតណាមចំនួន៧៨០គ្រួសារ។ផ្ទះប្រជាពលរដ្ឋសរុបចំនួន១១៥២ ខ្នងផ្ទះតែភាគច្រើនជាផ្ទះបណ្ដែតលើទឹក។ជាមួយគ្នានោះ ក៏មានចិញ្ចឹមត្រីក្នុងបែរជាង១០០បែរផងដែរ។ក្នុងនោះបែរចិញ្ចឹមត្រីនៅក្នុងភូមិឆ្នុកទ្រូ សរុបមានចំនួន៥៩បែរនិងមា ននៅភូមិដ៏ទៃទៀត ដែលភាគច្រើនជារបស់ជនជាតិវៀត ណាម។ 

លោកមេឃុំឆ្នុកទ្រូបានបញ្ជាក់ថា រយះពេល៣ទៅ៤ខែនេះដោយសារជំងឺកូវីដ-១៩ឆ្លងចូលសហគមន៍ និងម្យ៉ាងក្នុងរដូវនេះសម្បូរទៅដោយកំប្លោកអណ្តែតនៅពាសពេញ ទន្លេ ដែលមិនអាចធ្វើចរាចរណ៍បាន អាជ្ញាធរឃុំមិនសូវបា នចុះពិនិត្យតាមដងទន្លេនោះទេ ដែលជាហេតុធ្វើឲ្យជន ជាតិវៀតណាមបានលួចធ្វើដំបូលនិងជញ្ជាំងបែរចំនួន២ ៧បែរឡើងវិញនៅក្នុងភូមិឆ្នុកទ្រូនេះ។ដូច្នេះពេលនេះក្រុម ការងារចំរុះរបស់ស្រុកបានចុះមកដឹកនាំឲ្យម្ចាស់បែរដោយផ្ទាល់ដើម្បីបង្ខំឲ្យរុះរើជញ្ជាំង និងដំបូលបែរចិញ្ចឹមត្រីអោ យអស់ឡើងវិញ ដោយមិនអនុញ្ញាតឲ្យបែរចិញ្ចឹមត្រីមានជញ្ជាំងនិងដំបូលតទៅទៀតនោះឡើយ។ ព្រោះថាបើបែរចិញ្ចឹមត្រីមានជញ្ជាំងនិងដំបូលពិតជាមានមនុស្សស្នាក់ នៅច្រើន ដែលបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថា ន ក៏ដូចជាសោភ័ណ្ណភាពផ្ទៃទន្លេផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ