រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេស លាលែងពីតំណែង ក្រោយបែកធ្លាយរូបថតលួចថើបគ្នាជាមួយជំនួយការ ដោយរំលោភវិធានការការពារកូវីដ
(អង់គ្លេស)៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេស លោក Matt Hancock បានលាលែងពីតំណែង បន្ទាប់ពីមានការលាតត្រដាងថា លោកបានរំលោភលើវិធាការទប់ស្កាត់កូវីដ-១៩ ដោយសារលោកបានលួចថើបគ្នាជាមួយជំនួយការជិតស្និទ្ធរបស់លោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១។
អ្នកឈានមុខគេ សម្រាប់ការឆ្លើយតបរបស់ចក្រភពអង់គ្លេសចំពោះជំងឺរាតត្បាត ជាពិសេសការចាក់វ៉ាក់សាំងទូទាំងប្រទេសរូបនេះ បានលាលែងពីតំណែងនៅក្នុងលិខិតមួយផ្ញើទៅកាន់លោកនាយករដ្ឋមន្រ្តី Boris Johnson ។លោកបានសរសេរថា«យើងជំពាក់ប្រជាជនដែលបានលះបង់ច្រើន ក្នុងជំងឺរាតត្បាតនេះ ដូច្នេះខ្ញុំបានធ្វើអោយពួកគេខកចិត្តដោយសាររំលោភលើការណែនាំ»។លោកបានបន្ថែមថា«រឿងចុងក្រោយដែលខ្ញុំចង់បាន គឺសម្រាប់ជីវិតឯកជនរបស់ខ្ញុំ សូមឱ្យប្រជាជនបង្វែរការយកចិត្តទុកដាក់» ។ទន្ទឹមនឹងនេះដែរ លោក Boris Johnson បាននិយាយថា លោកមានការសោកស្តាយដែលបានទទួលការលាលែងរបស់លោក Matt Hancock ហើយលោកគួរតែមានមោទនភាពក្រៃលែងចំពោះការងាររបស់លោក។
គួរបញ្ជាក់ថា ដំបូងលោកនាយករដ្ឋមន្រ្តីបានស្ថិតក្នុងស្ថានភាពលំបាក បន្ទាប់ពីលោករដ្ឋមន្ត្រីបានសារភាពថា បានរំលោភលើច្បាប់កូវីដ ស្តីពីការរក្សាគំលាតសង្គម ស្របពេលដែលលោកកំពុងជំរុញឱ្យសាធារណៈជនប្រកាន់ខ្ជាប់នូវវិធានការណ៍ណែនាំ៕PP