ភ្នំពេញ ៖ នារសៀលចន្ទថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដឹកនាំមន្ត្រីជំនាញតំណាងក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាដើម្បីប្រមូលធាតុចូលបន្ថែមសម្រាប់រៀបចំសេចក្ដីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០២៦ ក្រោមអធិបតីភាព លោក ម៉ម អំណត់ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ ដោយមានមានអញ្ជើញចូលរួមពីក្រុមការងារ និងមន្ត្រីជំនាញពាក់ព័ន្ឋជាច្រើនរូបផងដែរ។

សូមជម្រាបជូនថា សេចក្ដីព្រាងគោលនយោបាយ អភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០២៦ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការផ្ដល់សេវាប្រៃសណីយ៍ជូនអ្នកប្រើប្រាស់ឱ្យកាន់តែប្រសើរឡើង និងចូលរួមចំណែកគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ចនៅកម្ពុជា ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រ ចំនួន៨ រួមមាន ៖ទី១- ពង្រឹងក្របខណ្ឌបទដ្ឋានគតិយុត្ត, ទី២-បង្កើតយន្តការលើកកម្ពស់គុណភាពសេវាប្រៃសណីយ៍, ទី៣- លើកកម្ពស់ការការពារបរិស្ថាន និងសុវត្ថិភាពការងារ, ទី៤-អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងជំរុញបរិវត្តកម្មឌីជីថល, ទី៥-កំណត់វិសាលភាព នៃការធ្វើអាជីវកម្មផ្តល់សេវារបស់វិស័យឯកជន, ទី៦-បង្កើនសមត្ថភាពរបស់ប្រៃសណីយ៍កម្ពុជា, ទី៧ -បង្កើតយន្តការគាំទ្រកាតព្វកិច្ចសេវាប្រៃសណីយ៍សកល និងទី៨-ជំរុញការកសាងសមត្ថភាព ការស្រាវជ្រាវ និងនវានុវត្តន៍៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ