២៤ម៉ោងចុងក្រោយ ថៃមានអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ១១,៧៨៤ករណី និងស្លាប់ ៨១នាក់
(ថៃ)៖ក្រសួងសុខាភិបាលថៃ បានរាយការណ៍នៅព្រឹកថ្ងៃចន្ទនេះថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ប្រទេសថៃ មានអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ១១,៧៨៤ករណី និងស្លាប់ ៨១នាក់។ចាប់តាំងពីថ្ងៃទី១ខែមេសាមក នៅពេលកូវីដរលកទី៣ផ្ទុះឡើង មានអ្នកជំងឺកូវីដចំនួន ៣៨៦,៣០៧នាក់ ក្នុងនោះមាន ២៦២,២២៥នាក់បានជាសះស្បើយ។នេះបើតាមការចុះផ្សាយដោយCAN។
ជាមួយគ្នានោះ ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក មានការឆ្លងសរុប ៤១៥,១៧០ ករណី ក្នុងនោះមាន ២៨៩,៦៥១នាក់ បានជាសះស្បើយ។ចំណែកចំនួនអ្នកស្លាប់ក្នុងរលកទី៣គឺមាន ៣,៣២៨ នាក់ ធ្វើឲ្យការស្លាប់សរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើងកាលពីដើមឆ្នាំមុនមក កើនដល់ ៣,៤២២នាក់។កំណត់ត្រាចាស់នៃករណីឆ្លងកូវីដខ្ពស់បំផុតប្រចាំថ្ងៃរបស់ថៃ គឺកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដែលមាន ១១,៣៩៧ករណី។
គួរបញ្ជាក់ថា បញ្ហានៃការផ្ទុះឡើងឥតឈប់ឈរកូវីដ១៩ក្នុងប្រទេសថៃ បានធ្វើឱ្យមានបាតុកម្មកើតឡើង កាលពីថ្ងៃអាទិត្រម្សិលមិញ ដោយក្នុងនោះមានក្រុមយុវជនប្រមាណជាង២ពាន់នាក់ បាននាំគ្នាធ្វើការតវ៉ា ហើយទាមទារឱ្យនាយករដ្ឋមន្ត្រីថៃចុះចេញពីដំណែង។ ប៉ូលីសបានបាញ់គ្រាប់កាំភ្លើងជ័រ និងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមបាតុករ៕PP
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត