បេីពុំមានអ្វីប្រែប្រួលវ៉ាក់សាំងនឹងមកដល់កម្ពុជា ថ្ងៃ១២ មិថុនា ១លានដូស និងថ្ងៃ១៩ មិថុនា ១លានដូស
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឲ្យដឹងថា បេីពុំមានអ្វីប្រែប្រួលទេ វ៉ាក់សាំងកូវីដ-១៩ នឹងមកដល់កម្ពុជាថ្ងៃទី១២ មិថុនា១លានដូស និងថ្ងៃទី១៩ មិថុនា ១លានដូសបន្ថែមទៀត។
ក្នុងកម្មវិធីចម្រៀងគ្រួសារខ្មែរ នៅយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ ២០២១ សម្ដេចតេជោ ហ៊ុន សែន បានចូល comment ថា «ប្រសិនពុំមានអ្វីប្រែប្រួលទេ វ៉ាក់សាំងកូវីដ១៩នឹងមកដល់ថ្ងៃទី១២ មិថុនា ចំនួន១លានដូស និង ថ្ងៃទី១៩ មិថុនា ចំនួន១លានដូសបន្ថែមទៀត។ ប្រទេសកម្ពុជាយើងក្រ តែមិនក្រខាងការគិតគូរ និងរកវិធីការពារអាយុជីវិតប្រជាជនយើងនោះឡើយ»។
សូមជម្រាបថា នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ស្អែកនេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ចំនួន១លានដូស ទៀត នឹងដឹកមកដល់ប្រទេសកម្ពុជា ក្នុងនោះ សុីណូវ៉ាក់៥០ម៉ឺនដូស និងសុីណូហ្វាម៥០ម៉ឺនដូស ។
យោងតាមរបាយការណ៍របស់ ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ២,៧៦៦,១៩៨នាក់។ ដោយឡែក លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន២៧.៦៦%៕EB
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត