(ភ្នំពេញ)៖អគ្គនាយកស៊ីម៉ាក់បានបញ្ជាក់ថា មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) គឺអាចចាប់ប្រតិបត្តិការហ្វឹកហ្វឺនសុនខ (ឆ្កែ) ចំនួន១០ក្បាល រកក្លិនអ្នកផ្ទុកវីរុសកូវីដ១៩ ដោយស៊ីម៉ាក់អាចទទួលបានឧបករណ៍ស្រូបក្លិនពីអ្នកវិទ្យាសាស្ត្រសុខាភិបាលនៅពាក់កណ្តាលខែក្រោយនេះ។

មន្ត្រី CMACបញ្ជាក់ថា សុនខទាំង១០ក្បាលនេះ ត្រូវបានមន្ត្រីជំនាញបង្វឹកឱ្យមានសមត្ថភាពគ្រប់គ្រាន់ហើយនោះ នឹងត្រូវបែងចែកជាពីរក្រុម និងនៅរង់ចាំតែសម្ភារ បន្ថែមសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការតែប៉ុណ្ណោះ។មន្ត្រី CMAC ក៏បានឲ្យដឹងដែរថា នៅប្រទេសផ្សេងៗ ក៏បានប្រើប្រាស់សុខនរួចហើយ ដូចជា ប្រទេសអាល្លឺម៉ង់ រុស្ស៊ី និងប្រទេសមួយចំនួនទៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ