សម្តេច ស ខេង ជួបពិភាក្សាការងារជាមួយអ្នករាយការណ៍ពិសេសថ្មី របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
3 ឆ្នាំ មុន
(ភ្នំពេញ)៖នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ជួបពិភាក្សាការងារជាមួយលោកVitit Muntarbhorn អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកឃ្លាំមើលស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលទើបតែងតាំងថ្មី តាមរយៈប្រព័ន្ធវីដេអូសន្និសីទZoom ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ ឯកអគ្គរាជទូត និងជាតំណានស្ថានបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជា នៅប្រទេសស្វីស, រដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការរងនគរបាលជាតិ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃមួយចំនួនផងដែរ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ