(ភ្នំពេញ)៖សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នឹងឲ្យមានការចាក់វ៉ាក់សាំងជូនដល់កុមារ និងយុវវ័យចាប់ពី១២ឆ្នាំដល់១៨ឆ្នាំចំនួនពីរលាននាក់ ដោយនឹងត្រូវប្រើ

ប្រាស់វ៉ាក់សាំងចំនួន៤លានដូស។

តាមរយៈសារសំលេងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកក្ដដា ឆ្នាំ២០២១នេះ សម្តេចតេជោ មានប្រសាសន៍ថា ៖ «ចៅៗ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ ១៧ឆ្នាំ មានប្រមាណ ២លាននាក់ ទូទាំងប្រទេស នឹងទទួលបានការចាក់វ៉ាក់សាំង ដោយរាជរដ្ឋាភិបាលកំពុងមានជម្រើសចំនួន០២៖

ទី១. ចាក់វ៉ាក់សាំងបន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់សាំងទាំង ១០លាននាក់រួចរាល់។

ទី២. ចាក់ស្របពេលនឹងយុទ្ធនាការនៅតាមខេត្តពេលនេះ។

ដោយផ្តោតចាប់ចេញពីរាជធានីភ្នំពេញ និងខេត្តកណ្តាលជាមុន»

 

ជាមួយគ្នានោះសម្តេចតេជោ ក៏បានអំពាវនាវដល់មាតាបិតា និងអាណាព្យាបាល ត្រៀមនាំកូនៗ ដែលមានអាយុចាប់ពី ១២ ដល់ ១៧ ឆ្នាំ ចាក់វ៉ាក់សាំងការពារ

ជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា តាមការជូនដំណឹងរបស់ក្រសួងសុខាភិបាលនាពេលខាងមុខ៕PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ