ក្រុមហ៊ុន Bharat Biotech របស់ប្រទេសឥណ្ឌានិយាយថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាព ៩៣.៤% ប្រឆាំងនឹងជម្ងឺធ្ងន់ធ្ងរនៃកូវីដ១៩
ឥណ្ឌា៖ ក្រុមហ៊ុនបាននិយាយកាលពីថ្ងៃសៅរ៍ថា ការសាកល្បងដំណាក់កាលទី ៣ នៃវ៉ាក់សាំងដែលផលិតដោយក្រុមហ៊ុន Bharat Biotech របស់ប្រទេសឥណ្ឌា បានបង្ហាញថា វាមានប្រសិទ្ធភាព ៩៣.៤% ប្រឆាំងនឹងរោគសញ្ញាធ្ងន់ធ្ងរជំងឺកូវីដ១៩ ជាការរកឃើញដែលអាចជម្រុញការទទួលយករបស់មនុស្សលើ Covaxin។
ទិន្នន័យនេះបានបង្ហាញពីការការពារ ៦៥.២% ប្រឆាំងនឹងវ៉ារ្យ៉ង់វីរុស Delta ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា ដែលនាំឱ្យមានការកើនឡើងនៃការឆ្លងនៅក្នុងខែមេសានិងឧសភា និងចំនួនអ្នកស្លាប់ប្រចាំថ្ងៃខ្ពស់បំផុតនៅលើពិភពលោក។វ៉ាក់សាំងក្នុងស្រុករបស់ឥណ្ឌាក៏បានបង្ហាញពីប្រសិទ្ធភាព ៧៧.៨% ប្រឆាំងនឹងរោគសញ្ញាជំងឺកូវីដ១៩ នៅក្នុងការពិសោធន៍។ ហើយក្រុមហ៊ុន Bharat Biotech ឥឡូវនេះប៉ាន់ស្មានថា ពួកគេនឹងផលិតបានវ៉ាក់សាំង ២៣ លានដូស ក្នុងមួយខែ។
ទិន្នន័យតំណាក់កាលទី៣ បានកើតឡើង នៅពេលដែលក្រុមហ៊ុន Ocugen Inc (OCGN.O) ដែលកំពុងសហអភិវឌ្ឍ Covaxin ជាមួយ Bharat Biotech សម្រាប់ទីផ្សារសហរដ្ឋអាមេរិករៀបចំដាក់ពាក្យស្នើសុំការយល់ព្រមពេញលេញពីសហរដ្ឋអាមេរិក។គួររំលឹកថា ប្រទេសឥណ្ឌាមានអ្នកឆ្លងសរុបចំនួន ៣០.៤៥ លាននាក់ ក្នុងប្រទេសគឺ ជាប្រទេសរងផលប៉ះពាល់ខ្លាំងទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានអ្នកឆ្លង ៣៣ លាននាក់។ ចំនួនអ្នកស្លាប់នៅអាស៊ីខាងត្បូងនេះ បានកើនដល់ ៤០០,០០០ នាក់ហើយ។ NR
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត