(កោះកុង)៖យោងតាមប្រភពព័ត៌មានពី កម្លាំងការិយាល័យព្រហ្មទណ្ឌខេត្តកោះកុង បានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២១នេះ ថាកម្លាំងជំនាញខេត្ត បានសហការជាមួយស្នាក់ការសន្តិសុខចាំយាម ដឹកនាំដោយ លោកវរសេនីយ៍ទោ នួន វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត សម្របសម្រួលដោយលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះប្រតិបត្តិការបង្ក្រាបជាក់ស្តែងលេីករណីជនជាតិចិន ២នាក់ បានធ្វេីសកម្មភាពចែកចាយថ្នាំវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ១លើក នៅចំណុចក្រុមហ៊ុន L.y p group ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីវេលាម៉ោង ៤រសៀលថ្ងៃទី១៦ ខែមិថុនា ម្សិលមិញនេះ។
ប្រភពដដែលបន្តថា ជនសង្ស័យជាជនជាតិចិន ២នាក់នេះ រួម មាន៖ ទី១.ឈ្មោះ Li Changqing ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ ឃុំ កើតហេតុ។ និង ទី២.ឈ្មោះ Huang Zhongwer ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ-ឃុំ កើតហេតុខាងលេី។ក្នុង ប្រតិបត្តិការនេះដែរ កម្លាំងជំនាញបានចាប់យកវត្ថុតាងរួមមាន ៖រថយន្ត ០១គ្រឿង ម៉ាកព្រូសពាក់ស្លាកលេខ 2AW 4072 ពណ៌ប្រផេះ ថ្នាំវ៉ាក់សាំង Sinovacចំនួន ៦៥ដប , ធុងស្នោរក្លាសេថ្នាំចំនួន ០១ , ម្ជុល,សារ៊ាំងចំនួន ៤៥ដើម សំឡីអាល់កុលជូតដៃចំនួន ១១កញ្ចប់ , ស្រោមដៃចំនួន ០៣គូរ និង ទឹកអាល់កុលចំនួន ០៣ដប ។
ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើនេះត្រូវបានម្លាំងជំនាញកំពុងអនុវត្តតាមនីតិវិធីបញ្ជូនខ្លួន ទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់ ៕
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត