ស្ត្រីជាគ្រូបង្រៀនម្នាក់បង្រៀនកុមារជាច្រើននាក់ដែលរត់ភៀសខ្លួនទៅរស់នៅភូមិពូផាផា សង្កាត់ Demawso រដ្ឋ Kayah ប្រទេសមីយ៉ាន់ម៉ា
(ភូមា)៖ របាយការណ៍ស្តីពីស្ថានភាពនៅតំបន់ដែលរងជម្លោះរបស់មីយ៉ាន់ម៉ាបានចេញផ្សាយនៅសប្តាហ៍នេះដោយការិយាល័យអង្គការសហប្រជាជាតិសំរាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌បាននិយាយថាប្រជាជនប្រមាណ ១០៨.៨០០ នាក់មកពីរដ្ឋកាយ៉ាត្រូវបានផ្លាស់ទីលំនៅទៅរស់នៅ ភូមិពូផាផា សង្កាត់ Demawso រដ្ឋ Kayah បន្ទាប់ពីការកើនឡើងនៃការវាយប្រហារថ្មីៗរវាងយោធារដ្ឋាភិបាលនិង ក្រុមKarenni ក្នុងតំបន់។ នេះបើតាមការចុះផ្សាយដោយAP។
ជាមួយនឹងការភៀសខ្លួនទៅរស់នៅភូមិពូផាផា គេសង្កេតឃើញមានកុមារជាច្រើននាក់ ដែលបានបាត់បង់ការសិក្សានៅក្នុងសាលារៀន ត្រូវបានគ្រូបង្រៀនស្ម័គ្រចិត្ត បង្រៀនដល់ពួកគេ ដោយយកតង់ធ្វើជាដំបូលឱ្យក្មេងៗទាំងនោះជ្រក។
សូមបញ្ជាក់ថា ក្រោយពីមានការវាយប្រហារថ្មីៗបានកើតឡើងជាបន្តបន្ទាប់ រវាង យោធារដ្ឋាភិបាលនិង ក្រុមKarenni បានធ្វើឱ្យចំនួនជនភៀសខ្លួនកាន់តែមានការកើនឡើង ដែលធ្វើឱ្យអត្រាបាត់បង់ការសិក្សារបស់កុមារមានការកើនឡើងជាបន្តបន្ទាប់ ៕ PP