ញូវយ៉ក៖ អ្នកការទូតបាននិយាយថា មហាសន្និបាតអង្គការសហប្រជាជាតិគ្រោងនឹងធ្វើនៅថ្ងៃសុក្រ ដើម្បីអំពាវនាវឱ្យបញ្ឈប់លំហូរអាវុធទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងជំរុញឱ្យយោធាគោរពលទ្ធផលនៃការបោះឆ្នោតខែវិច្ឆិកា រួមទាំងដោះលែងអ្នកទោសនយោបាយ និងមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី ផងដែរ។

បណ្តារដ្ឋលោកខាងលិចបានជំរុញឱ្យស្ថាប័នដែលមានសមាជិក ១៩៣ រូប ពិចារណាលើសេចក្តីព្រាងលើដំណោះស្រាយមួយ ប៉ុន្តែវាត្រូវបានពន្យារពេលនៅនាទីចុងក្រោយក្នុងគោលបំណងដើម្បីទទួលបានការគាំទ្របន្ថែមទៀត រួមទាំងការគាំទ្រមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ចំនួន ៩ ផងដែរ។គេមិនទាន់ដឹងច្បាស់ទេថាតើ ប្រទេសណាមួយនឹងអំពាវនាវឱ្យបោះឆ្នោតលើសេចក្តីព្រាងដំណោះស្រាយមហាសន្និបាត ឬថាតើវានឹងត្រូវបានអនុម័តដោយការមូលមតិគ្នាឬយ៉ាងណា។ ក្រុមអ្នកការទូតបាននិយាយថា អត្ថបទមានការគាំទ្រគ្រប់គ្រាន់ក្នុងការអនុម័តប្រសិនបើត្រូវបានគេបោះឆ្នោត។

គួររំលឹកថា ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពច្របូកច្របល់ចាប់តាំងពីយោធាបានផ្តួលរំលំរដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន ស៊ូជី ដោយលើកឡើងពីការបដិសេធរបស់ខ្លួនក្នុងការដោះស្រាយនូវអ្វីដែលខ្លួនបាននិយាយថាជាការលួចបន្លំនៅក្នុងការបោះឆ្នោតខែវិច្ឆិកា។ ប៉ុន្តែ អ្នកសង្កេតការណ៍អន្ដរជាតិបាននិយាយថា សន្លឹកឆ្នោតគឺមានភាពត្រឹមត្រូវ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ