ទីបំផុត មេធំអង្គការសុខភាពពិភពលោក អំពាវនាវ ឲ្យផ្អាកការចាក់វ៉ាក់សាំងបង្ការកូវីដដូសទី៣សិន ខណៈប្រទេសជាច្រើនកំពុងសម្រុកចាក់ដូសទី៣ឱ្យប្រជាជនរបស់ខ្លួន
(អាមេរិក)៖អគ្គលេខាធិការ អង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus កំពុងអំពាវនាវឲ្យផ្អាកការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដូសទី៣រហូតដល់ដាច់ខែកញ្ញាសិន។ នេះបើតាមសេចក្តីរាយការណ៍របស់AFP នៅថ្ងៃពុធ ទី៤ ខែសីហា។
ការអំពាវនាវឲ្យផ្អាកចាក់វ៉ាក់សាំងបន្ថែមដូសទី៣គឺខ្លាំងបំផុតពីអង្គការសហប្រជាជាតិ ដោយសារគម្លាតខុសគ្នាឆ្ងាយរវាងអត្រាចាក់វ៉ាក់សាំងនៅក្នុងប្រទេសអ្នកមាន និងប្រទេសអ្នកក្រ។លោក Tedros មានប្រសាសន៍ថា ការអំពាវនាវនេះគឺដើម្បីឲ្យប្រជាជននៃប្រទេសនីមួយៗយ៉ាងហោចណាស់ក៏ចាក់វ៉ាក់សាំងបាន១០%។«ខ្ញុំយល់ពីកង្វល់របស់រដ្ឋាភិបាលទាំងអស់ដើម្បីការពារប្រជាជនរបស់ខ្លួនពីវីរុសបំប្លែងខ្លួន Delta។ ប៉ុន្តែយើងមិនអាចទទួលយកបាននូវប្រទេសទាំងឡាយដែលបានប្រើប្រាស់ច្រើនបំផុតនៃការផ្គត់ផ្គង់វ៉ាក់សាំងជាសកលកំពុងប្រើកាន់តែច្រើននោះទេ»។
កាលពីសប្តាហ៍មុន លោកប្រធានាធិបតីអ៉ីស្រាអែល Isaac Herzog បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ដូសទី៣ ដែលជាការចាប់ផ្តើមយុទ្ធនាការណ៍ចាក់ដូសបន្ថែម ឬហៅថា ដូសទី៣ដល់មនុស្សដែលមានអាយុច្រើនជាង៦០ឆ្នាំដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការរាលឆ្លងយ៉ាងលឿនរបស់វីរុសបំប្លែងខ្លួន Delta នៅក្នុងប្រទេស។សហរដ្ឋអាមេរិកកាលពីខែកក្កដាបានចុះកិច្ចព្រមព្រៀងជាមួយវ៉ាក់សាំង Pfizer និង BioNTech ដើម្បីទិញ២០០លានដូសបន្ថែមទៀតសម្រាប់ចាក់ដល់កុមារក៏ដូចជាការចាក់បន្ថែមដូសទី៣។
លោកស្រី Katherine O’Brien នាយកផ្នែកវ៉ាក់សាំងបង្ការ និងជីវសាស្ត្ររបស់អង្គការសុខភាពពិភពលោកបានប្រាប់អ្នកសារព័ត៌មានថា ៖«យើងត្រូវការជំនួសវិញដោយផ្តោតសំខាន់លើមនុស្សដែលងាយរងគ្រោះបំផុត ដែលប្រឈមហានិភ័យនៃការឈឺធ្ងន់ និងបណ្តាលឲ្យបាត់បង់ជីវិត ឲ្យបានចាក់ដូសទី១ និងដូសទី២»៕PP
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត