ទោះមានការហាមឃាត់ពីអាជ្ញាធរ តែប្រជាជនម៉ូស្លីមជាច្រើននាក់នៅតែរឹងទទឹងទៅចូលរួមអធិស្ឋានប្រារព្ធពិធីបុណ្យ Eid al-Adha នៅវិហារ Baiturrahman Grand Mosque
(ឥណ្ឌូនេស៊ី)៖ប្រជាជនឥណ្ឌូនេស៊ីបានអធិស្ឋាននៅខាងក្រៅវិហារនិងសម្លាប់ពពែដើម្បីរំលឹកពិធីបុណ្យ Eid al-Adha កាលពីថ្ងៃអង្គារ ទោះបីជាអាជ្ញាធរខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការប្រមូលផ្តុំគ្នា ដោយសារការឆ្លងវីរុសកូវីដ១៩ដ៏កាចសាហាវនៅឥណ្ឌូនេស៊ី ធ្វើឱ្យប្រទេសនេះ ក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុតនៅលើពិភពលោក។នេះបើតាមសេចក្តីរាយការណ៍ដោយAFP។
នេះជាឆ្នាំទី ២ ហើយដែលប្រទេសដែលមានប្រជាជនមូស្លីមធំជាងគេបានប្រារព្វពិធីបុណ្យបូជាដែលជាសញ្ញាបង្ហាញពីការបញ្ចប់នៃការធ្វើធម្មយាត្រាប្រចាំឆ្នាំទៅកាន់ទីក្រុងមេកាក្នុងពេលមានរោគរាតត្បាត។ប្រទេសឥណ្ឌូនេស៊ីថ្មីៗនេះត្រូវបានគេសន្និដ្ឋានថា ដូចទៅហ្នឹងប្រទេសឥណ្ឌានិងប្រេស៊ីលដែលមាន ចំនួនអ្នកស្លាប់ប្រចាំថ្ងៃបានកើនឡើងដល់ចំនួន ១,៣៣៨ នាក់កាលពីថ្ងៃច័ន្ទ។
អាជ្ញាធរបានហាមឃាត់ហ្វូងមនុស្សជាច្រើនរួមទាំងនៅក្នុងពិធីប្រពៃណីដែលបង្ហាញពីការបូជាសត្វពាហនៈនិងបានជំរុញឱ្យសាធារណជនកុំប្រមូលផ្តុំសម្រាប់សកម្មភាពគោរពបូជាសាសនា។នៅរដ្ឋធានីហ្សាកាតានិងកន្លែងផ្សេងទៀតអ្នកខ្លះបានធ្វើតាមការស្នើសុំរបស់អាជ្ញាធរដោយមិនបានចូលវិហារអធិស្ឋាន ប៉ុន្តែពួកគេបានប្រមូលផ្តុំគ្នាអធិស្ឋាននៅតាមដងផ្លូវដែលនៅក្បែរវិហារ៕PP
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត