ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារភាគខាងត្បូងប្រទេសជប៉ុន ដោយមនុស្សជាង ១២,០០០ នាក់ បានបញ្ជាឱ្យជម្លៀសចេញ
3 ឆ្នាំ មុន
តូក្យូ៖ NHK បានរាយការណ៍ថា ប្រទេសជប៉ុនបានចេញសំណើរជម្លៀសប្រជាជនជាង ១២,០០០ នាក់ នៅក្នុងខេត្តភាគខាងត្បូងមួយចំនួន ដោយសារភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃសៅរ៍នេះ បន្ទាប់ពីការរអិលបាក់ដីដែលបានសម្លាប់មនុស្ស និងបានវាយប្រហារទីក្រុងឆ្នេរអាតូមី ភាគនិរតី ទីក្រុងតូក្យូ។
ទីភ្នាក់ងារឧតុនិយមជប៉ុន បានចេញការព្រមានទឹកភ្លៀងខ្ពស់បំផុតនៅក្នុងខេត្តចំនួន ៣ នៅលើកោះ Kyushu ដែលជំរុញឱ្យរដ្ឋាភិបាលក្នុងតំបន់មួយចំនួនបញ្ជាឱ្យប្រជាជនជម្លៀសចេញ។គួររំលឹកថា មួយសប្តាហ៍មុនមានភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារទីក្រុងរមណីយដ្ឋានអាតាមី ដែលបង្កការរអិលបាក់ដី ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៩ នាក់ និងបាត់ខ្លួន ២០ នាក់។ NR