(អាហ្វ្រិកខាងត្បូង)៖ការធ្វើកុបកម្មនិងការលួចប្លន់នៅអាហ្វ្រិកខាងត្បូងបានបន្តកើនឡើង ខណៈចំនួនអ្នកស្លាប់បានកើនដល់ទៅជាង ៧០ នាក់ខណៈក្រុមអ្នកតវ៉ាប្រឆាំងមិនអើពើនឹងការទាមទាររបស់រដ្ឋាភិបាលដើម្បីបញ្ចប់អំពើហិង្សា។នេះបើតាមសេចក្តីរាយការណ៍ដោយAPនៅថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២១នេះ។
ភាពវឹកវរនេះបានផ្ទុះឡើងកាលពីសប្តាហ៍មុននៅពេលដែលអតីតប្រធានាធិបតីលោក យ៉ាកុបហ្សូម៉ា ត្រូវ ជាប់ពន្ធនាគាររយៈពេល ១៥ ខែ ពីបទមើលងាយតុលាការបន្ទាប់ពីលោកបានខកខានមិនបានចូលរួមក្នុងសវនាការដើម្បីឆ្លើយសំណួរអំពីការចោទប្រកាន់ពីអំពើពុករលួយ។
ការតវ៉ាអំពីការចាប់ខ្លួនលោក ហ្ស៊ូម៉ា បានវិវត្តទៅជាភាពវឹកវរស៊ីវិលដ៏ធំដែលជាហេតុការអាក្រក់បំផុតរបស់ប្រទេស ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ក្រុមអ្នកជិះម៉ូតូបានបន្តបំផ្លាញហាងទំនិញហាងលក់រាយនិងអាជីវកម្មផ្សេងទៀតនៅក្នុងខេត្ត Gauteng ដែលរួមមានទីក្រុងចូហានណេសបឺកដែលជាទីក្រុងធំជាងគេនៅប្រទេសនេះ។ កម្លាំងសន្តិសុខហាក់ដូចជាមិនអាចរារាំងការលួចប្លន់ដែលបានបន្តនៅក្នុងខេត្តកំណើតរបស់លោក ហ្សូម៉ាគឺ KwaZulu-Natal ហើយបានរាលដាលពេញមួយយប់ដល់ខេត្ត Mpumalanga និង Cape ខាងជើង។
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះអាជ្ញាធរ បានដាក់ពង្រាយកងទ័ពនៅចូហានណេស្បឺកប៉ុន្តែមិនមានទាហានណាម្នាក់អាចមើលឃើញនៅតាមកន្លែងដែលនៅតែបន្តវាយប្រហារនិងប្លន់នៅទីក្រុងឌូបនិងទីក្រុងក្បែរភីធរម៉ារីតបឺនោះទេ។
សូមបញ្ជាក់ថា លោក ហ្សូម៉ា ត្រូវបានផ្តន្ទាទោសពីបទប្រឆាំងនឹងដីកាកោះរបស់តុលាការដើម្បីផ្តល់សក្ខីកម្មនៅក្នុងការស៊ើបអង្កេតដែលគាំទ្រដោយរដ្ឋចំពោះការចោទប្រកាន់ពីអំពើពុករលួយក្នុងកំឡុងពេល ៩ ឆ្នាំជាប្រធានាធិបតីដែលបានបញ្ចប់នៅឆ្នាំ ២០១៨ ។មេធាវីរបស់លោក ហ្សូម៉ា បានប្រកែកនៅថ្ងៃច័ន្ទនៅចំពោះមុខតុលាការរដ្ឋធម្មនុញ្ញអាហ្រ្វិកខាងត្បូង។ ចៅក្រមនៅតុលាការបាននិយាយថាពួកគេនឹងពិចារណាលើអំណះអំណាងហើយប្រកាសសេចក្តីសម្រេចចិត្តរបស់ពួកគេនៅថ្ងៃក្រោយ៕PP