កូរ៉េខាងជើង៖ នៅក្នុងមហាសន្និបាតនៃគណៈកម្មការមជ្ឈិមបក្សពលករកូរ៉េខាងជើង ប្រមុខដឹកនាំ គីម ជុងអ៊ុន បានអះអាងថាស្ថានភាពសេដ្ឋកិច្ចជាតិបានប្រសើរឡើងបន្តិចហើយ ប៉ុន្តែជាមួយគ្នានេះ លោក គីម ជុងអ៊ុន ក៏បានទទួលស្គាល់ដែរ ថា កូរ៉េខាងជើងកំពុងឆ្លងកាត់វិបត្តិខ្វះស្បៀង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានផ្លូវការរដ្ឋKCNAនៅថ្ងៃ ពុធទី ១៦មិថុនា ២០២១។


ប្រមុខដឹកនាំកូរ៉េខាងជើងវ័យក្មេង គីម ជុងអ៊ុន ក៏បានប្រកាសទទួលស្គាល់ដែរថាប្រទេសកំពុងឆ្លងកាត់បញ្ហាខ្វះស្បៀងអាហារខ្លាំង។ ស្ថានភាពស្បៀងអាហារជួបការខ្វះខាត បណ្តាលមកពី កម្មវត្ថុកសិកម្មមិនអាចសម្រេចតាមផែនការ។ ផលិតផលធញ្ញជាតិ បានរងការខូតខាតខ្លាំង ដោយខ្យល់ព្យុះកាលពីឆ្នាំទៅ។ ខ្យល់ព្យុះ និងទឹកជំនន់បានបំផ្លិចបំផ្លាញផ្ទះសម្បែងរាប់ពាន់ខ្នង និងដីស្រែកសិកម្មអស់ជាច្រើន។ 


គួរបញ្ជាក់ថា ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហគមន៍អន្តរជាតិបានដាក់លើព្យុងយ៉ាងដែលចចេសអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរយោធា បានរុញច្រានសេដ្ឋកិច្ចកូរ៉េខាងជើងឱ្យធ្លាក់ដុនដាប និងធ្វើឱ្យប្រទេសជួបគ្រោះខ្វះស្បៀងធ្ងន់ធ្ងរតាំងពី យូរមកហើយ។ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ កូរ៉េខាងជើង បានសម្រេចបិទព្រំដែនជាមួយចិនដែលជាប្រភពទំនាក់ទំនងលោកខាងក្រៅតែមួយគត់របស់ខ្លួន។ វិធានការនេះ បានធ្វើឱ្យសេដ្ឋកិច្ចជាតិចុះរួញ និងកាន់តែលំបាក មួយកម្រិតទៀត៕PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ