មិនអាចនៅស្ងៀមបានឡើយ! នៅទីបំផុត ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកោះហៅម្ចាស់ផេក Hokima និងតួសម្តែងក្នុងរឿងទុំទាវ២០២១ ទាំងអស់ត្រូវ ចូលបំផ្លឺឲ្យបានទាន់ពេលវេលា បើមិនដូច្នេះ ក្រសួងនឹងបន្តនីតិវិធីចាត់វិធានការតាមផ្លូវច្បាប់
យោងតាមលិខិតអញ្ជើញរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបញ្ជាក់ថា សូមអញ្ជើញម្ចាស់ផេក Hokima និង អ្នកសម្តែងរឿងទុំទាវក្នុងផេក Hokima ចូលមកកាន់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បន្ទប់លេខាធិការដ្ឋាន ក្រុមប្រឹក្សាវិន័យ និងលើកសរសើរ នៅថ្ងៃពុធ ទី១០ ឆ្នាំ ២០២១ វេលាម៉ោង ៩ព្រឹក ដើម្បីចូលបំភ្លឺ ករណីថតកាឡៃរឿង ទុំទាវ ដែលធ្វើឲ្យប៉ះពាល់ដល់សាសនា វប្បធម៌ជាតិ និងប្រពៃណីជាតិ។ ម្ចាស់ផេក Hokima និងតួសម្តែងក្នុងរឿងទុំទាវ២០២១ ក្នុងផេក Hokima ទាំងអស់ត្រូវចូលខ្លួនមកបំភ្លឺឲ្យបានទាន់ពេលវេលាតាមការបរិច្ឆេទខាងលើជាកំហិត បើមិនដូច្នេះក្រសួងនឹងបន្តនីតិវិធីចាត់វិធានការតាមផ្លូវច្បាប់ដោយការចាំបាច់។
សូមបញ្ជាក់ថា ការចេញលិខិតអញ្ជើញរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ចំពោះម្ចាស់ផេក Hokima និងតួសម្តែងក្នុងរឿងទាំងអស់ ធ្វើឡើងក្រោយពី មហាជនបានធ្វើការរិះគន់យ៉ាងចាស់ដៃ ថាការថតកាឡៃរឿងទុំទាវ ២០២១នេះ បានធ្វើឲ្យប៉ះពាល់ដល់សាសនា វប្បធម៌ និងប្រពៃណីជាតិផងដែរ៕