កំពូលតារាសម្តែង James Bond (Daniel Craig) នឹងចូលរួមសម្ពោធ ទីលានសុវត្ថិភាព ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែមករា នេះ!
4 ឆ្នាំ មុន
កំពូលតារាសម្តែង James Bond (Daniel Craig) នឹងចូលរួមសម្ពោធ ទីលានសុវត្ថិភាព ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែមករា ដែលកម្មវិធីនេះ នឹងត្រូវ LIVE ផ្ទាល់នៅម៉ោង ០៧:៣០ ល្ងាច នៅលើគេហទំព័រ UNDP Cambodia នៅថ្ងៃទី២២ ខែមករា ឆ្នាំ ២០២១។
សូមបញ្ជាក់ថា Daniel Craig គឺជាអ្នកស្វែងរកការគាំទ្រសកលរបស់អង្គការសហប្រជាជាតិសម្រាប់ការលុបបំបាត់គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ គាត់នឹងចែករំលែកអំពីមូលហេតុដែលធ្វើឲ្យគាត់យកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះ និងការធ្វើការរួមគ្នាជាមួយគាត់ក្នុងការបញ្ចប់បញ្ហាមួយនេះដែលនៅតែបន្តឆក់យកជីវិតប្រជាជនរាប់ពាន់នាក់ក្នុងមួយឆ្នាំ៕