សមគមភស្តុភារកម្មកម្ពុជា ហៅកាត់ (ស.ភ.ក) បានឲ្យដឹងថា សិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី «មូល ដ្ឋានគ្រឹះនៃការបញ្ជូនទំនិញ» នាពេលកន្លងទៅនេះ បានយល់ដឹងកាន់តែច្បាស់ អំពីរបៀបរបបដឹកជញ្ជូនទំនិញ តាមបែបអន្ដរជាតិ ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនទំនិញអ្វីមួយ។

សូមជម្រាបថា វគ្គបណ្តុះបណ្តាលស្ដីពី «មូលដ្ឋានគ្រឹះនៃការបញ្ជូនទំនិញ» គឺជាវគ្គមួយដែលចំបង និងសំខាន់សម្រាប់ អ្នកចង់ចូលបំរើការងារ ក្នុងវិស័យភស្តុភារកម្ម ដឹកជញ្ជូនទំនិញ និងពាណិជ្ជកម្ម។ ជាងនេះទៅទៀត កម្មវិធីបណ្តុះប ណ្តាលដែលផ្តោតទៅលើការប្រតិបត្តិជាក់ស្តែង អំពីសង្វាក់នៃការបញ្ជូនទំនិញតាំងពីចាប់ផ្តើមរហូតដល់គោលដៅ ប្រកបដោយ វិជ្ជាជីវៈ ស្របច្បាប់ និងអនុលោមទៅតាមស្តង់ដារជាតិនិងអន្តរជាតិ។

លោក ប៉ាង ឆៃយ៉ា អ្នកសម្របសម្រួលវគ្គបណ្តុះបណ្តាលស្ដីពី មូលដ្ឋានគ្រឹះនៃការបញ្ជូនទំនិញ នៃសមគមភស្តុភារកម្ម កម្ពុជា បានផ្ដល់បទសម្ភាសន៍ជាមួយក្រុមការងារ NP News ថា វគ្គបណ្តុះបណ្តាលនេះ គឺសមាគមធ្វើឡើងជារៀងរា ល់ដើមឆ្នាំ នៅខែមករា។ លោកបន្ដថា គ្រូមកបង្រៀនវគ្គបណ្តុះបណ្តាលនេះ ត្រូវបានអញ្ជើញមកពីវិស័យដឹកជញ្ជូន ដោយផ្ទាល់ ដែលមានបទពិសោធន៍មិនតិចជាង១០ឆ្នាំ ទាំងក្នុងប្រទេស និងក្រៅប្រទេស។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា «វគ្គបណ្ដុះបណ្ដាលស្ដីពី មូលដ្ឋានគ្រឹះនៃការបញ្ជូនទំនិញ បានធ្វើឲ្យសិក្ខាកាមចូលរួម គាត់បានយល់ដឹងកាន់តែច្បាស់ អំពីរបៀបរបបដឹកជញ្ជូនទំនិញ តាមរបៀបស្ដង់ដារបែបអន្ដរជាតិ តាំងពីចាប់ផ្ដើមដឹកជ ញ្ជូនរហូត ដល់គោលដៅ»។

ជាងនេះទៅទៀត លោក ប៉ាង ឆៃយ៉ា ក៏បានរៀបរាប់ថា ការដឹកជញ្ជូនតាមរបៀបស្ដង់ដារអន្ដរជាតិ មានដូចជា ៖ តាមផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស។ លោកបន្ថែមថា សិក្ខាកាមចូលរួមបណ្ដុះបណ្ដាលនេះ គ្រូបង្រៀន យកឧទាហរណ៍ជាក់ស្ដែង និងអនុវត្តរាល់ថ្ងៃ មកធ្វើបទបង្ហាញជូនសិក្ខាកាមដែលបានចូលរួម។

សូមបញ្ជាក់ថា ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលស្ដីពី «មូលដ្ឋានគ្រឹះនៃការបញ្ជូនទំនិញ» សិក្ខាចូលរួម ទទួលបាន លទ្ធផលជោគជ័យគួរជាទីមោទនៈ ដោយសិក្ខាកាមទាំងអស់មានការចាប់អារម្មណ៍ខ្លាំង និងបានចូលរួមយ៉ាងសកម្មផងដែរ។ នៅមានវគ្គបណ្តុះបណ្តាលក្រោយៗទៀត ដែលនឹងធ្វើបទបង្ហាញលំអិត ដូចជា មូលដ្ឋាននៃប្រតិ្តបត្តិការដឹកជញ្ជូនតាមយន្តហោះ និង ប្រតិបត្តិការដឹកជញ្ជូនតាមនាវា ជាដើម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ