ខេត្តក្រចេះ ៖ មនុស្សចំនួន៤នាក់ត្រូវបាននគរបាល ព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសំបូរ ស្រាវជ្រាវចាប់ខ្លួនពាក់ព័ន្ឋនិងករណីរក្សាទុក និងប្រើប្រាស់អាវុធខុសច្បាប់សម្រាប់ធ្វើសកម្មភាពបាញ់គោប្រជាពលរដ្ឋយកមកពន្លាស់សាច់លក់។

ពួកគេទាំង៤នាក់មានទីលំនៅក្នុងឃុំរលួស និងឃុំស្រែជិះ ស្រុកសំបូរ។ ក្នុងនោះមាន១នាក់ឈ្មោះផេង ភ្លា អាយុ៤៣ឆ្នាំ(ជាម្ចាស់អាវុធធុនអាការ47 មួយដើមមានគ្រាប់ចំនួន១២គ្រាប់)។ កន្លងមកក្រុមជនទាំងនេះតែងតែដើរធ្វើសកម្មភាពលួចបាញ់គោរបស់អ្នកស្រុក យកមកលក់ដោយបន្លំថា ជាសាច់សត្វព្រៃ។

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ កម្លាំងនគរបាលល្បាតរបស់ប៉ុស្តិ៍រដ្ឋបាលបានជួនប្រទះឃើញសកម្មភាពរបស់ក្រុមជនទាំងនេះបាញ់សត្វគោរបស់អ្នកភូមិយកមកពន្លាស់សាច់ដាក់បាវយកមកលក់ដោយន្លំថាជាសាច់សត្វទន្សោង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ