បេីកឆាក២០២១ភ្លាម ទឹកជំនន់នៅទូទាំងរដ្ឋចូហូរប្រទេសម៉ាឡេស៊ីបានធ្វើឲ្យប្រជាជនជាង ៦.៥០០នាក់ផ្លាស់ទីលំនៅ
4 ឆ្នាំ មុន
ម៉ាឡេស៊ី៖ ប្រជាជនសរុបចំនួន ៦.៥៥៧ នាក់មកពី ១.៦៩៤ គ្រួសារបានជម្លៀសចេញពីផ្ទះរបស់ពួកគេដែលចំនួននេះកើនឡើងពីជនរងគ្រោះចាប់តាំងពីយប់ថ្ងៃសៅរ៍ នេះបើតាមCNA ផ្សាយកាលពីថ្ងៃអាទិត្រ។
លោក R Vidyananthan ប្រធានគណៈកម្មាធិការសុខភាពនិងបរិស្ថានរបស់រដ្ឋបាននិយាយថា Mersing និង Pontian គឺជាស្រុកដែលរងគ្រោះដោយទឹកជំនន់ចុងក្រោយបង្អស់ក្រៅពី Kluang, Kota Tinggi, Johor Bahru, Kulai និង Batu Pahat ៕