ភ្នំពេញៈ  កាលពីវេលាម៉ោង ១២ និង១០ យប់រំលងអធ្រាត្រឈានចូលថ្ងៃ ទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្មេងទំនើង មួយក្រុមដែលកំពុងប្រមូល ផ្ដុំគ្នា នៅមុខការ៉ាស់សាំងមួយតាមបណ្ដោយផ្លូវវេងស្រេង ក្នុងភូមិជ្រៃកោង ២សង្កាត់ ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ ខណៈពេលសមត្ថកិច្ច កំពុងតែល្បាតមានការ សង្ស័យបាន ចូលទៅសួរនាំនិង ឆែកឆេរឃើញ ដាវចំនួនប្រាំដើម និងប៉័ងតោពីរដើមទៀតក៏ឃាត់ខ្លួនតែម្តង ។ 


ក្មេងទំនើងមានចំនួន ២៨ នាក់ រួមទាំងម៉ូតូ១២ គ្រឿងដាវចំនួន ៥ដើម និងកាំបិតប័ងតោ២ ដើមទៀត ត្រូវបានសមត្ថកិច្ចប្រមូលនិង ឃាត់ខ្លួនយកទៅសួរ នាំនៅអធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។  ក្រុមក្មេងទំនើងនិងវត្ថុតាងសមត្ថកិច្ចបាននាំទៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែន ជ័យដើម្បីសួរនាំនិងបញ្ជូនបន្តទៅតាម នីតិវិធីនៃច្បាប់ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ