ខេត្តតាកែវ ៖  ហេតុការណ៍នេះបង្ករឱ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោងប្រមាណ ២ និង ២៥នាទី រសៀល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិផ្សារគុម្ពឬស្សី ឃុំតាំង ដូង ស្រុកបាទី ខេត្តតាកែវ ។

តាមប្រភពសាក្សីបានឱ្យ ដឹងថា បុរសរូបនោះ មានឈ្មោះ ខាត់ សុភា អាយុ ២៥ ឆ្នាំ រស់នៅ ភូមិ - ឃុំ កើតហេតុ ខាងលើ(ជាមនុស្សមានសតិមិនប្រក្រតី) ។

មុនពេល កើតហេតុជនរងគ្រោះបានជិះម៉ូតូទៅទិញសាំងរួចត្រឡប់មកវិញ ក៏ស្រាប់តែ ដេញ ឪពុកម្តាយ ឲ្យចេញពីក្នុងផ្ទះ រួចពេលនោះជនរងគ្រោះ ក៏បានបិទទ្វារ និងខ្ទាស់ គន្លឹះ ខាងក្នុង ហើយក៏បានយកចាក់សាំងដែលទិញមកនោះដុតខ្លួនឯង បណ្តាលឲ្យឆេះទាំង មនុស្ស និង ផ្ទះ ក្រោមអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ តែម្តងទៅ ។

ខណៈនោះប្រជាពលរដ្ឋ ដែលជា អ្នកជិតខាង រួមទាំងអាជ្ញាធរដែនដីបាននាំគ្នាជួយ អន្តរាគមន៍ យកទឹកស្រោច ពន្លត់ដែរ តែដោយសារតែផ្ទះ នោះជាផ្ទះប្រក់ស័ង្កសី និង ជញ្ជាំងស្លឹកទើប ឆេះយ៉ាងរហ័ស ធ្វើឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរមិនអាចជួយពន្លត់ទាន់ សូម្បី តែមនុស្ស ក៏ក្លាយទៅជាសាកសពដែរ មិនទាន់ទាំងបានឆ្លង ចូលឆ្នាំសកលផង ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនិងគ្រូពេទ្យជំនាញ បានចុះដល់និងបានត្រួតពិនិត្យ កន្លែង កើតហេតុនិងសាកសពជនរងគ្រោះទើបធ្វើការសន្និដ្ឋានថា នេះជាករណី ជនរងគ្រោះមនុស្សមានជំងឺសរសៃប្រសាទទើបទិញសាំងដុតខ្លួនព្រមទាំងផ្ទះបណ្តាល ឱ្យ ឆេះខ្ទេចមុនថ្ងៃឆ្លងឆ្នាំតែម្តង ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ