(មានវីដេអូ)៖សម្តេចតេជោ ផ្តល់អនុសាសន៍ ទៅរដ្ឋមន្ត្រីក្រសួងអប់រំ សម្រេចយកពិន្ទុប្រឡងឆមាស ដើម្បីសម្រេចថាតើ សិស្សណានឹងជាប់ ឬ ធ្លាក់ បាក់ឌុបតែម្តង
4 ឆ្នាំ មុន
ភ្នំពេញ )៖ សម្តេច តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស ដោយណែនាំឲ្យរដ្ឋមន្ត្រីក្រសួង អប់រំពិនិត្យលទ្ធភាព ដោយលុបចោល ការប្រឡងបាក់ឌុប នៅឆ្នាំនេះ ហើយ វាយតម្លៃ លើពិន្ទុប្រឡងឆមាសដើម្បីសម្រេចជាប់ ធ្លាក់តែម្តង ។ មូលហេតុ ដោយសារតែ ជំងឺកូ វីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នៅបន្ត អូសបន្លាយ ដែល នៅថ្ងៃទី ១១ មករា ឆ្នាំ ២០២១ គឺ មិនទាន់បិទ បញ្ចប់បាននោះទេ ។ តាមសម្តេចតេជោ ហ៊ុន សែន ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា អាចបិទបញ្ចប់ យ៉ាងហោចណាស់ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០៕