ទីបំផុត! តួសម្តែងក្នុងរឿងទុំទាវ២០២១ចេញមុខសុំទោស ស្របពេលប្រតិកម្មខ្លាំងៗនៅតែបន្តមានពីសំណាក់មហាជន ស្នេីអោយក្រសួងឬអាជ្ញាធរពាក់ព័ន្ធគួរមានវិធានការទៅលេីក្រុមនេះ
តួសម្តែងក្នុងរឿងទុំទាវ២០២១បានចេញមុខសុំទោសមហាជនចំពោះកុំហុសឆ្គងការសម្តែងរបស់ពួកគេ ។ ការចេញមុខសុំទោសនេះធ្វេីឡេីងបន្ទាប់ពីមហាជនយល់ថា ការការសម្តែងរបស់ពួកគេបានធ្វេីអោយប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃសាសនា។ ភ្លាមៗក្រោយពីពួកគេចេញមុខសុំទោស ដោយឡែកអាចារ្យធំឯណោះវិញ បានបង្ហាញប្រតិកម្មរបស់ខ្លួននៅព្រឹកថ្ងៃទី០៤ខែកុម្ភៈឆ្នាំ២០២១ថា(មិននិយាយច្រេីន! គឺអូសក្បាលហ្វូងអាថោក មេថោក អស់នេះដាក់គុក ជាជាងត្រឹមតែព្រមានដូចសព្វមួយដង។ អាចារ្យធំបន្ថែមតាមហ្វេសបុករបស់ខ្លួនថាគាត់បានមេីលឃេីញទោសធំៗ៣ ៖
១/ទោសប្រមាថ អក្សរសិល្ប៍ ជាតិ (បំផ្លាញច្បាប់ដេីម រឿង ទុំទាវ)។
២/ទោសជាន់ឈ្លី តម្លៃ វប្បធម៌ ជាតិ។
៣/ទោសប្រមាថយ៉ាងធ្ងន់ធ្ងរដល់ ព្រះពុទ្ធសាសនា ដែលជាសាសនាជាតិ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះគេពុំទាន់បានឃេីញមានក្រសួងពាក់ព័ន្ធឬអាជ្ញាធរ មានវិធានការបែបណាទៅលេីក្រុមសម្តែងទាំងនេះនោះទេ ខណៈមហាជននៅតែបន្តប្រតិកម្មយ៉ាងច្រេីនលេីបណ្តាញសង្គម។