សមត្ថកិច្ចនគរបាលស្រាវជ្រាវរកឃើញនិងបង្ក្រាបករណីលួចដាំ ដំណាំកញ្ឆា ខុសច្បាប់១២ទីតាំង ក្នុងភូមិសាស្ត្រ ខេត្តតាកែវ
ខេត្តតាកែវ ៖ កាលពីវេលាម៉ោង ៧ និង៣០នាទី ព្រឹក ថ្ងៃ ទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២១ លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នគរបាល ខេត្តតាកែវ បានបញ្ជាឲ្យកម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកគិរីវង់ ដឹកនាំដោយ លោក វរសេនីយ៍ឯក យុគ សារ៉ាត់ ធ្វើការ រុករក ស្រាវជ្រាវកាប់ដុតបំផ្លាញ ដំណាំកញ្ឆា ដែលជនខិលខូច លួចដាំខុសច្បាប់ ។
ក្នុងប្រតិបត្តិការ នោះសមត្ថកិច្ច បានរកឃើញ និងបំផ្លាញ ចោលទីតាំង ដាំកញ្ឆា ដោយខុសច្បាប់ចំនួន ១២ទីតាំងបំផ្លាញអាងស្តុកទឹក ០៨ នៅ ចំនុចខ្នងភ្នំដុប ទឹកត្របែក ស្ថិតក្នុងភូមិសាស្ត្រ ឃុំព្រះបាទជាន់ជុំស្រុក គិរីវង់លើ ផ្ទៃដីប្រមាណ ២៥៧១ ម៉ែត្រក្រឡា ។
បច្ចុប្បន្នកម្លាំង ជំនាញកំពុងស្រាវជ្រាវ ស្វែងរកម្ចាស់ អ្នកដាំដំណាំកញ្ឆា ដើម្បីយកមក ផ្តន្ទាទោសតាមច្បាប់ ។ នៅប្រទេសកម្ពុជាដំណាំកញ្ឆា មិនត្រូវអនុញ្ញាតឲ្យដាំដុះប្រើប្រាស់ និងកែច្នៃឡើយដោយច្បាប់ចាត់ចូលជាប្រភេទនិងវត្ថុធាតុដើមសម្រាប់ផលិតគ្រឿងញៀន ៕