ខេត្តរតនគិរី៖  ស្រ្តីម្នាក់បានឈឺពោះឆ្លងទន្លេ  ហើយបានឱ្យប្អូនប្រុសដឹកតាមម៉ូតូទៅមណ្ឌលសុខភាពស្រុកស្រាប់តែទៅដល់ពាក់កណ្ដាលផ្លូវក៏ឈឺពោះខ្លាំងសម្រាលកូនតែម្ដង។

ហេតុការណ៍ស្រ្តីសម្រាលកូននៅតាមផ្លូវនេះបានកើតឡើងកាលពីវេលាម៉ោង៩៖៣០នាទីព្រឹកថ្ងៃទី២៦ខែតុលា  ឆ្នាំ២០២០នៅត្រង់ចំណុចភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី។

លោកវរសេនិយ៍ឯក សូយ សំណាង អធិការនគរបាលស្រុកអូរយ៉ាដាវបានឱ្យដឹងថា ស្រ្តីឆ្លងទន្លេតាមផ្លូវនោះ

មានឈ្មោះ ទូច សុខខឿន អាយុ៣០ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូយ៉ាដាវ ខេត្តរតនគិរី។

លោកបន្តថា ស្រ្តីខាងលើ ពេលឈឺពោះឆ្លងទន្លេក៏បានជិះម៉ូតូជាមួយនឹងប្អូនទៅរកពេទ្យនៅមណ្ឌលសុខភាព  លុះមកដល់ពាក់កណ្ដាលផ្លូវក៏ឈឺពោះខ្លាំងសម្រាលកូនតែម្ដង។

ក្រោយពីលោកទទូលបានដំណឹងនេះភ្លាមលោកក៏បានដឹកនាំកម្លាំងវេនប្រចាំបញ្ចាទី១សហការជាមួយកម្លាំងប៉ុស្តិ៍ប៉ក់ញ៉ៃ  យករថយន្តសារ៉ែនជួយសង្រ្គោះដឹកជញ្ជូនទៅកាន់មណ្ឌលសុខភាពទាន់ពេលវេលា  ប្រកប ដោយសុវត្តិភាព ផងដែរនៅមណ្ឌលសុខភាពស្រុកអូរយ៉ាដាវ។

លោកបន្តទៀតថា ស្រ្តីឆ្លងទន្លេមានប្តីឈ្មោះ ស៊ឹម បឿន អាយុ៤៥ឆ្នាំ ជនជាតិ ខ្មែរ មានមុខរបរជាកម្មករធ្វើចម្ការ។

នៅក្នុងបន្ទុកមានកូនចំនួន៦នាក់ស្រី៤នាក់ ទារិកាចុងក្រោយជាកូនស្រីទី៤  ហើយមានស្រុកកំណើតនៅភូមិជើងទឹក ឃុំអូរលាវ ស្រុកកំពង់លាវ  ខេត្ត ព្រៃវែងបានមករស់នៅភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្ត រតនគិរី ។ 

នៅក្នុងស្រុកអូរយ៉ាដាវមាន៧ឃុំ  ស្មើ២៩ ភូមិ  ប្រជាពលរដ្ឋត្រូវបានកងកម្លាំងនគរបាលស្រុកតែងតែជួយផ្តល់សេវាដឹកជញ្ជូនទៅមកមណ្ឌលសុខភាព   ឬទៅមន្ទីរពេទ្យបង្អែកស្រុកបរកែវនិងបន្តទៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរីតែម្តង។

ពេលខ្លះ១ថ្ងៃ មាន៣នាក់ក៏មានហើយទើបតែរយៈពេល  ២ឆ្នាំប៉ុណ្ណោះអធិការដ្ឋានទើបមានសេវាជួយដឹកស្ត្រីឈឺពោះឆ្លងទន្លេ  ហើយនិងអ្នកជំងឺតាមបណ្តាភូមិ ឃុំក្នុងស្រុកទាំងមូលបែបនេះ។

បើប្រជាពលរដ្ឋគាត់គ្មានបណ្ណក្រីក្រខាងអធិការដ្ឋានជាអ្នកចេញសេវាពេទ្យជូនពួកគាត់ទៀតផង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ