ស្ត្រីភរិយាជនរងគ្រោះជាជាងកាត់សក់នៅជិតសាលារៀនទួលគោក បានអំពាវនាវតាមហ្វេសបុកផ្ទាល់របស់នាងដោយលើកឡើងថា «នាងខ្ញុំឈ្មោះ ឆាយសុខម៉េង ភេទស្រីរស់នៅភូមិខ្ពបតាងួន ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ។ដោយប្តីនាងខ្ញុំត្រូវជនដៃដល់បាញ់សំលាប់នៅថ្ងៃទី២៦ ខែ០៩ ឆ្នាំ២០២០ មកដល់ពេលនេះ អត់ទាន់មានអាជ្ញាធរពាក់ព័ន្ធណាសួរនាំសោះ។នាងខ្ញុំសូមជួយអោយ សម្តេចពុក សម្តេចម៉ែ ជួយនាងខ្ញុំ !! សូមបងប្អូនជួយស៊ែរ(Share)បន្តដើម្បីអោយដល់ សម្តេចពុក និងសម្តេចម៉ែផង សូមអរគុណ។»

សូមរំលឹកថា ករណីបាញ់សម្លាប់នេះកើតឡើង នៅម៉ោងជាង១០យប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ បុរសម្នាក់ជាជាងកាត់សក់ ត្រូវបានជនសង្ស័យ ជាមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានឈ្មោះ លី ថារិយបាញ់បណ្តាលឱ្យស្លាប់ភា្លមៗ ក្នុងថ្លុកឈាមនៅមុខផ្ទះរបស់ខ្លួន ស្ថិតនៅចំហៀងសាលារៀនទួលគោក ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។បន្ទាប់ពីបាញ់ប្រហារហើយ ជនដៃដល់បានរត់គេចខ្លួនបាត់ស្រមោល។

គួរបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ សុខ សុកេន អាយុជាង ៣០ឆ្នាំ មានមុខរបរកាត់សក់។ ការស្លាប់របស់ជនរងគ្រោះ បន្សល់កូនស្រី៤នាក់នៅតូចៗនៅឡើយឱ្យរស់កំព្រាគ្មានឪពុកមើលថែ។ កូនស្រីទី១ អាយុ១១ឆ្នាំ, កូនស្រីទី២ អាយុ ៩ឆ្នាំ, កូនស្រីទី៣ អាយុ៥ឆ្នាំ, កូនស្រីទី៤ អាយុ១ឆ្នាំ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ