ខ្មាន់កាំភ្លើងបើករថយន្តម៉ាកRolle Royce ដកកាំភ្លើងបាញ់រះ៥គ្រាប់មកលើកង់បីមួយគ្រឿងមុខសកលវិទ្យាល័យភូមិន្ទភ្នំពេញហើយគេចខ្លួនបាត់
សមត្ថកិច្ចបានអោយដឹងថាហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ យប់ថ្ងៃទី ២៦ខែតុលាឆ្នាំ ២០២០ នៅចំណុចមុខសាកលវិទ្យាល័យភូមិន្ទ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវ ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី ១ ខណ្ឌទួលគោករាជធានីភ្នំពេញ។
ប្រភពព័ត៌ពីកន្លែងកើតហេតុបានអោយដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូកង់បីឥណ្ឌាពណ៌លឿង មួយគ្រឿង និងរថយន្តស៊េរីទំនើបពណ៌សមួយគ្រឿងមិនចាំស្លាកលេខ ដោយធ្វើដំណើរចុះពីស្ពានអាកាស៧ មករា ក្នុងទិសដៅពីលិចទៅកើត ដោយមិនដឹងថាមានទំនាស់គ្នារឿងអ្វីនោះទេ លុះមកដល់ចំណុចកើតហេតុខាងលើម៉ូតូកង់បីនៅខាងមុខ ឯរថយន្តនៅខាងក្រោយបញ្ឆិតគ្នា ស្រាប់តែខ្មាន់កាំភ្លើងដែរជិះរថយន្តស៊េរីទំនើបបានបើកកញ្ចក់ដកកាំភ្លើងបាញ់រះទៅលើអ្នកបើកបរម៉ូតូកង់បីចំនួន៥ គ្រាប់ បណ្ដាលឲ្យ១គ្រាប់ ត្រូវម៉ូតូកង់បីធ្លុះ។
ភ្លាមៗនោះខ្មាន់កាំភ្លើងបានឈប់រថយន្តមួយភ្លែតហើយក៏បិទកញ្ចក់រថយន្តវិញបើកចេញទៅបាត់។
បើតាមការរៀបរាប់ពីជនរងគ្រោះជាម្ចាស់ម៉ូតូកង់បី មិនបានប្រាប់ពីមូលហេតុ អ្វីឲ្យពិតប្រាកដនោះទេ គ្រាន់តែបានប្រាប់ថា ខ្មាន់កាំភ្លើងជិះរថយន្តម៉ាកRolls Royce មួយគ្រឿងពណ៌ស ពាក់ស្លាកលេខកម្ពុជា ។
ក្រោយហេតុការភ្លាមៗខ្មាន់កាំភ្លើងបានបើករថយន្តចេញពីកន្លែងកើតហេតុបាត់ ចំណែកភាគីម៉ូតូកង់បី ក៏មិនបានធ្វើការរៀបរាប់វែងឆ្ងាយនោះដែរបានបើកម៉ូតូកង់បីបន្តដំណើរទៅមុខបាត់ ដោយមិនបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលនោះទេ។
ក្រោយកើតហេតុគេឃើញវត្តមាន អធិការខណ្ឌទួលគោក បានដឹកនាំកម្លាំងចុះមកពិនិត្យនឹងធ្វើការសួរនាំនៅនឹងកន្លែងកើតហេតុ ងាយស្រួលសមត្ថកិច្ចធ្វើការស្រាវជ្រាវរកជនបង្កដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕