ស្នងការនគរបាលរាជធានីភ្នំពេញបដិសេធចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់គណនីវេសបុកឈ្មោះ Kim Vang ដែលបានចុះផ្សាយបំភ្លេីសខុសពីការពិត ដែលធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ជាពិសេសក្នុងគោលបំណងអាក្រក់បង្ខូចកិត្តិយសរបស់សមត្ថកិច្ច
(ភ្នំពេញ)៖សេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះការចុះផ្សាយព័ត៌មានមិនពិតរបស់គណនីហ្វេសបុកឈ្មោះ Kim Vang ដែលបានចុះផ្សាយបំភ្លេីសខុសពីការពិត ដែលធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ជាពិសេសក្នុងគោលបំណងអាក្រក់បង្ខូចកិត្តិយសរបស់សមត្ថកិច្ច
ការចុះផ្សាយរបស់គណនីហ្វេសបុកឈ្មោះ Kim Vang នេះគឺជាព័ត៌មានមិនពិត ជាក់ស្តែងករណីហិង្សានេះ ត្រូវបានភាគីទាំងសងខាងយល់ព្រមសម្របសម្រួលបញ្ចប់រឿងដោយស្ម័គ្រចិត្តមិនមានការបង្ខិតបង្ខំពីខាងណាឡេីយ ដោយភាគីបង្កយល់ព្រមទទួលកំហុស និងសងជំងឺចិត្តចំនួន ១,០០០ ដុល្លាដល់ជនរងគ្រោះសម្រាប់យកទៅព្យាបាលរបួស ។
ករណីឈ្លោះបង្ករបួសស្នាមនេះបានកើតឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៧:០០នាទី នៅមុខផ្ទះលេខ៨ ផ្លូវលេខ១៩៣កែង២៩៨ ដែលបង្កឡេីងដោយឈ្មោះ ឆេន លីហេង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅផ្ទះលេខ៤០៦E១ ផ្លូវ១៩៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង មុខរបរលក់ត្រីអាំង ជាជនបង្ក និងឈ្មោះ លន់ សារិន ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបររត់ម៉តូឌុប មានទីលំនៅផ្ទះលេខ៣០ ផ្លូវលំ សង្កាត់គោគឃ្លា ង ខណ្ឌសែនសុខ ជាជនរងគ្រោះ ៕