ករណីជំងឺកូវីដ ១៩ ប្រចាំថ្ងៃរបស់កូរ៉េខាងត្បូង កើនលើសពី ៣.០០០ ករណី ជាលើកដំបូង បន្ទាប់ពីថ្ងៃឈប់សម្រាក
សេអ៊ូលL៖ ករណីឆ្លងកូវីដ ១៩ ប្រចាំថ្ងៃរបស់កូរ៉េខាងត្បូងបានកើនឡើងដល់ ៣.០០០ ករណី ជាលើកដំបូងកាលពីថ្ងៃសៅរ៍ ដោយសារការផ្ទុះឡើងដែលបណ្តាលមកពីថ្ងៃឈប់សម្រាក ៣ ថ្ងៃ នៅសប្តាហ៍នេះ បានបន្តកើនឡើង។
ទីភ្នាក់ងារត្រួតពិនិត្យនិងបង្ការជំងឺកូរ៉េ (KDCA) បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសនេះបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៣.២៧៣ ករណី សម្រាប់ថ្ងៃសុក្រ មួយថ្ងៃបន្ទាប់ពីឡើងដល់កម្រិតខ្ពស់បំផុតកាលពីមុន។
ក្នុងចំណោមករណីថ្មីចំនួន ៣.២៤៥ ករណី ត្រូវបានឆ្លងនៅក្នុងសហគមន៍និង ២៨ ករណី ត្រូវបាននាំចូល ដែលនាំឱ្យចំនួនសរុបនៃការឆ្លងរបស់កូរ៉េខាងត្បូងកើនឡើងដល់ ២៩៨.៤០២ ករណី និងមានអ្នកស្លាប់ ២.៤៤១ នាក់។
ជាក់ស្តែង ជាង ៧៧% នៃករណីឆ្លងក្នុងសហគមន៍ គឺនៅទីក្រុងសេអ៊ូលនិងតំបន់ដែលនៅជិតរដ្ឋធានី។
គួររំលឹកថា អាជ្ញាធរបានណែនាំមនុស្សដែលវិលត្រឡប់មកពីថ្ងៃឈប់សម្រាក ៣ថ្ងៃ នៃសប្តាហ៍នេះ ដើម្បីធ្វើតេស្ត ទោះបីមានរោគសញ្ញាប្រភេទកូវីដ ១៩ ស្រាលបំផុតក៏ដោយ ជាពិសេសមុនពេលត្រលប់ទៅធ្វើការវិញ។ NR