ប្រទេសហ្វីលីពីនកំពុងស៊ើបអង្កេតការលក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ខុសច្បាប់ និងការលក់ឈ្មោះនៅកន្លែងចាក់វ៉ាក់សាំង
ម៉ានីល៖ ក្រុមមន្រ្តីបាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសហ្វីលីពីនកំពុងស៊ើបអង្កេតរបាយការណ៍ដែលថា មនុស្សមួយចំនួនបានលក់វ៉ាក់សាំងកូវីដ១៩ ដោយខុសច្បាប់ រឺក៏ឈ្មោះរបស់ខ្លួននៅកន្លែងចាក់វ៉ាក់សាំងរបស់ពួកគេ ដើម្បីរកប្រាក់ចំណេញ ខណៈដែលពួកគេបានរំលឹកសាធារណថា វ៉ាក់សាំងទាំងនេះគឺមិនគិតថ្លៃទេ។
ប្រធានប៉ូលីសហ្វីលីពីន លោក Guillermo Eleazar បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកអនុវត្តច្បាប់បានដឹងពីសកម្មភាពខុសច្បាប់តាមរយៈការផ្សាយតាមបណ្តាញសង្គម ដែលអ្នកលក់ផ្តល់ជូននូវឈ្មោះរបស់ខ្លួននៃកន្លែងចាក់វ៉ាក់សាំង ក្នុងតម្លៃ ១៥.០០០ ប៉េសូ ស្មើនឹង ៣១៣ ដុល្លារអាមេរិក។
“ការលក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលត្រូវបានផ្តល់ការអនុញ្ញាតឱ្យប្រើជាបន្ទាន់គឺខុសច្បាប់” នៅពេលដែលលោក Guillermo Eleazar បញ្ជាឱ្យប៉ូលីសកំណត់អត្តសញ្ញាណនិងចាប់ខ្លួនអ្នកដែលនៅពីក្រោយការឆបោកនេះ។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយបានអោយដឹងពីក្រុមអ្នកជំនាញខាងជំងឺឆ្លងវីរុសរបស់រដ្ឋាភិបាល បានអោយដឹងថា ក្រុមអ្នកដែលមានការពាក់ព័ន្ធនឹងការលក់វ៉ាក់សាំងប្រឆាំងនឹងការការពារដោយគ្មានការអនុញ្ញាត យើងស្នើសុំឱ្យអ្នកបញ្ឈប់នូវអ្វីដែលអ្នកកំពុងធ្វើ។ "រង្វង់ដ៏វែងនៃច្បាប់នឹងចាប់បានអ្នកបានឆាប់ៗ" ។
គួររលឹកថា ទិន្នន័យរបស់ក្រសួងសុខាភិបាលបានបង្ហាញថា រហូតមកដល់ពេលនេះប្រជាជនជាង ២.៥ លាននាក់ បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទីមួយ ចាប់តាំងពីប្រទេសហ្វីលីពីនចាប់ផ្តើមចាក់វ៉ាក់សាំងនៅថ្ងៃទី ១ ខែមីនា មកម៉្លេះ ហើយមនុស្សជាង ៧៨០.០០០ នាក់ បានទទួលថ្នាំការពារចំនួនពីរដូស។NR